Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សាកសួរ​ជាច្រើន​ម៉ោង ត្រូវបាន​ដោះលែង បុគ្គល​ម្នាក់ ឈ្មោះថា សង្ឃ​ម៉ា​រី ក្រោយ​ធ្វើ​កិច្ចសន្យា​

spot_img

​​កំពត ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​រក​បុគ្គល​ម្នាក់ ដែល​សង្ស័យ​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​មានឈ្មោះ​ថា សង្ឃ​ម៉ា​រី ដែល​កំពុង​ចល័ត​ពី​កែប ទៅ​កំពត និង​ទៅ​តាកែវ ធ្វើ​សកម្មភាព​ដើរ​និយាយ​ភូតកុហក​អកុសល​ប្រាប់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេសជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់ថា នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​បទ​បញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោកម្លាំង​សម​ត្ថ​កិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុគ្គល ឈ្មោះ សង្ឃ​ម៉ា​រី បាន​ហើយ​នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បុគ្គល​ឈ្មោះ សង្ឃ​ម៉ា​រី នេះ បាន​ទៅ​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេស​ជាតិ នៅតាម​ខេត្ត ក្នុងនោះ​មាន​ខេត្ត​កែប ខេត្ត​កំពត​ជា​ដើម ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅ​ប្រទេស​អូស្ត្រាលី ដោយ​និយាយថា ទទួល​ភាពបរាជ័យ​ទាំងស្រុង ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ជន​នេះ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការសួរនាំ​ចាត់វិធានការ​បន្តទៀត​។​

​ក្នុង​កម្មវិធី​ជួប​ជាមួយ​កម្មករ​រោងចក្រ កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បុគ្គល​រូបនេះ បានធ្វើ​សកម្មភាព​ភូតកុហក​ប្រជាពលរដ្ឋ​ពី​សកម្មភាព​របស់​សម្តេច ដូច​ជា​ថា​សម្តេច​រត់គេច​ពី​អ្នកព័ត៌មាន ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។​

​សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មាន​ឈ្មោះ​គណនី​ហ្វេ​សប៊ុក​ថា សង្ឃ​ម៉ា​រី ត្រូវបាន​ដោះលែង​វិញ​ហើយ ក្រោយពី​សមត្ថកិច្ច​ខេត្ត​បាន​ឃាត់ខ្លួន នាំ​មក​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃទី​២១ មីនា នេះ ។ ការសម្រេច​ដោះលែង​របស់​ព្រះរាជអាជ្ញា​ក៏​បាន​តម្រូវ​ឱ្យ​បុគ្គល​រូប ត្រូវ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ដែល​គាត់​ធ្លាប់ធ្វើ កាលពី​កន្លងមក ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ផ្ទាល់​មាត់​ទៅ​អភិបាលខេត្ត​កែប លោក កែ​ន សត្ថា ឲ្យ​ស្វែងរក​បុគ្គល​ម្នាក់​ដែល​ស្លៀកពាក់​ជា​សង្ឃ និង​មាន​ឈ្មោះ​គណនី​ហ្វេ​សប៊ុក​ថា សង្ឃ​ម៉ា​រី ដែល​តែងតែ​បង្ហោះ​សារ​ភូតកុហក​រឿង​ប្រទេសជាតិ ។ បុគ្គល​នេះ​ពូកែ​ខាង​ភូត ហើយ​បុគ្គល​នេះ​មិន​ច្បាស់​ថា ទើប​ចូល​បួស ឬក៏​បួស​ជា​សង្ឃ​យូរហើយ ឬ​ក៏​គ្រាន់តែ​កោសក់ ហើយ​គ្រង​ស្បង់​បោក​បញ្ឆោត​គេ ។​

​សម្តេច​តេជោ ហ៊ុន សែន​មានប្រសាសន៍ថា “​អា​ម្សៀរ​នេះ អា​នេះ​មេ​ភូត ឪ​ភូត អត់​មាន​វត្ត​ពិតប្រាកដ ខ្ញុំ​បញ្ជា​ឲ្យ​រកអា​ម្នាក់នេះ​។ បុគ្គល​រូបនេះ គឺ​តែងតែ​ចល័ត​ពី​កែប ចូល​កំពត ជួន​ទៅ​ចល័ត​ពី​កំពត​ចូល​តាកែវ ។ តាមមើល​អា​មួយ​នឹង កែ​ន សត្ថា អភិបាលខេត្ត​កែប តាមរក​អា​មួយ​ហ្នឹង​ថ្ងៃ​ហ្នឹង ។ ប្រមុខ​ដឹកនាំ​បាន​បន្តថា លោកសង្ឃ​ពិតប្រាកដ​ឬ​អត់ ? សង្ស័យ​កោសក់ ហើយ​ដាក់​ស្បង់ តែ បើ​មិន​មែន​លោកសង្ឃ​ពិតប្រាកដ ក៏​ស្រួល​តែម្តងទៅ ។ បុគ្គល​ឈ្មោះ សង្ឃ​ម៉ា​រី មិន​ត្រឹមតែ​ភូតកុហក​រឿង​ធម្មតា​ទេ តែ​បាន​ភូត​កុហកថា សម្តេច​ត្រូវ​អូស្ត្រាលី​ចាប់ខ្លួន ជាដើម ប៉ុន្តែ​អា​នេះ​ភូត មហា​ភូត ភូត​សុទ្ធតែ​រឿង​ប្រទេសជាតិ​” ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×