Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគំ​តន្ត្រីសម័យ​ទំនើប​លក្ខណៈ​អន្តរជាតិ លើកដំបូង នៅ​កម្ពុជា “EDM AFTERLIFE: ASYLUM” រាំរែក​ដ៏​ធំ​បំផុត​នៅលើ​ទីវាល​

spot_img

ភ្នំពេញ​៖ ប្រធាន​ប្រតិបត្តិ​ម៉ាក​សញ្ញា Heineken បាន​អះអាង​អំពី​ការនាំយក ការប្រគំ​តន្ត្រី​បែប​សម័យ​ទំនើប​អេ​ឡិ​ក​ត្រូ​និ​ច លក្ខណៈ​អន្តរជាតិ ជា​លើកដំបូង នៅ​កម្ពុជា គឺ EDM CAMBODIA Afterlife: Asylum ដែលមាន​ឌី​ជេ​ល្បីៗ​ខ្នាត​អន្តរជាតិ និង​ឌី​ជេ​ល្បីៗ​ក្នុងស្រុក​ចូលរួម​ផងដែរ​។ ការប្រគំ​តន្ត្រី​ប្រភេទ​នេះ ចង់​ឲ្យ​យុវជន​កម្ពុជា ទទួលស្គាល់​នូវ​តន្ត្រី​សម័យថ្មី ហើយ​ចូលចិត្ត​នូវ​អ្វីដែល​ល្អៗ បង្ក​នូ​ភាពសប្បាយ​រីករាយ ទទួលបាន​បទពិសោធ​ន៍​បែប​លក្ខណៈ​អន្តរជាតិ ផ្តល់​ភាពសប្បាយ​រីករាយ មិនអាច​បំភ្លេចបាន​ដោយ​ឥត​ឈប់ ។​

​ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia នឹង​រៀបចំ​ព្រឹត្តិការណ៍​រាំរែក​ដ៏​រំភើប​អស្ចារ្យ ហើយ​បាន​ត្រឡប់មកវិញ​ម្តង​ទៀតហើយ​ជាមួយនឹង​ព្រឹត្តិការណ៍​មួយទៀត​ដែលមាន​ឈ្មោះថា “Afterlife: Asylum”​។​
“Afterlife: Asylum” គឺជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​នាំមក​ជូន​លោកអ្នក​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល​ជាមួយនឹង​តន្ត្រី​អេ​ឡិ​ក​ត្រូ​និក​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក ដែលមាន​ឈ្មោះថា Three6 ព្រមទាំង​ការសម្តែង​ពិសេស​ដ៏​អស្ចារ្យ​។

​ឆ្នាំនេះ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ថ្ងៃ​សៅរ៍​ទី 28 ខែតុលា ចាប់ពី​ម៉ោង 4 ល្ងាច​រហូតដល់​ម៉ោង 11​យប់។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​២៥​តុលា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក Sana Oung Ty តំណាង​ក្រុម EDM Cambodia បាន​បង្ហើប​ឱ្យដឹងថា តារា​ល្បី​ប្រចាំ​កម្មវិធី​នេះ​គឺជា​ឌី​ជេ​មកពី​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា Debris ។ នៅក្នុង​ស្នាដៃ តន្ត្រី​របស់គាត់ Debris បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រភេទ​តន្ត្រី EDM ទឹកសំឡេង និង​សំនៀង​ដើម​មកពី​ចក្រភព​អង់គ្លេស ដែលជា​រូបមន្ត​ជោគជ័យ​ជាច្រើនលើក​ជាច្រើន​សារ​។ មាន​បទ​ចម្រៀង​ឌី​ជេ Mag ដែលជា​ឌី​ជេ​ឆ្នើម Top 3 នៅក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ក្រុម EDM ជាមួយ​ក្រុម “Lucky Strike” លោក Debris បានធ្វើ​ដំណើរ​ជាច្រើន​ជុំវិញ​ទ្វីបអាស៊ី ហើយ​នៅ​ទីបំផុត​លោក​នឹង​មក​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​។ គាត់​នឹង​ពាំនាំ​ជូន​លោកអ្នក​នូវ​តន្ត្រី​ល្បីៗ​របស់គាត់​ផ្ទា​ល់ពី​ទីក្រុង Amsterdam នៅក្នុង​កម្មវិធី Afterlife:Asylum​។


​នៅក្នុង​ការសម្តែង​រួមគ្នា​លើ​ឆាក​និង​មាន​ឌី​ជេ​ក្នុង​តំបន់ Botcash មកពី​ប្រទេស​ថៃ ព្រមទាំង​ឌី​ជេ​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការសម្តែង​ពិសេសៗ​ពី​ក្រុម​រាំ និង​ក្រុម Universo Robot Team of Pyrotechnics ដែល​ធ្វើការ​សម្តែង​ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ​ដែល​បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​។ លោក​បាន​បន្តថា ចំពោះ​តម្លៃ​សំបុត្រ​ចំនួន​១៥​ដុល្លារ នឹង​ទទួលបាន​ស្រា​បៀរ Heineken ១ ដប​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/#Heineken #OpenYourWorld ហើយ​មកដល់​ថ្ងៃនេះ​មានការ​កក់​សំបុត្រ​ចំនួន​ជាង​២៣០០​នាក់​ហើយ ។​

​ក្នុងឱកាស​នោះដែរ លោក STEVEN A. WILLIMANN នាយក​គ្រប់គ្រង​ទូទៅ​ស​ណ្ឋ​គារ​កាំបូឌីយ៉ាណា បាន​ថ្លែងថា សណ្ឋាគារ​កាំបូឌីយ៉ាណា ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​រៀបចំ​ដ៏​ព្រឹត្តិការណ៍​ពិសេស​នេះ​។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ ២២ ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់​។​សណ្ឋាគារ​នេះ ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ ដែលមាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​ព្រឹត្តិការណ៍​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​ចង់​រៀបចំ​។ ព្រឹត្តិការណ៍​ពិសេស​នេះ នឹង​ក្លាយជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ក្នុងការ​កម្សាន្ត​សប្បាយរីករាយ​ជាមួយនឹង​កម្មវិធី​ជប់លៀង និង​តន្ត្រី​។

​លោក តាក់ សេងហុង ប្រធាន​ប្រតិបត្តិ​ម៉ាក​សញ្ញា Heineken បាន​ថ្លែងថា យើង​ដឹង​ហើយ​ថា នៅ​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា​ពិតជា​ចូលចិត្ត​តន្ត្រី ហើយ​ស្រា​បៀ​ហែ​ន​ណឺ​គែន​មាន​ទំនាក់ទំនង​ជាមួយ​តន្ត្រី ជាពិសេស​យុវវ័យ ដែល​ចូលចិត្ត​តន្ត្រី​ផ្នែក​សម័យ​ទំនើប ដែល​ប្រើ​ដោយ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច ហើយ​ការ​រី​ម៉ិច​ជាមួយនឹង​កុំព្យូទ័រ បង្កើតជា​បទ​ថ្មីៗ ដែល​ធ្វើ​ទស្ស​និជ​ន​និង​អ្នក​ស្តាប់ កម្សាន្ត​សប្បាយ ពេល​ទំហឹង​តែម្តង ។ កម្មវិធី​នេះ​មាន​បណ្តា​ឌី​ជេ​មកពី​ទ្វីបអឺរ៉ុប ដូចជា​ឌី​ជេ ឌឺ​ប្រ៊ី​ស មកពី​ប្រទេស​ហូ​ឡង់ ឌី​ជេ បក់​ខេ​ស មកពី​ប្រទេស​ថៃ និង​ឌី​ជេ​ក្នុងស្រុក គឺ​ឌី​ជេ ម៉ា​យ​លី ឌី​ជេ​វី​អេ​ចវាយ និង​ឌី​ជេ អ៊ី​ន​ឌី​ហ្គោ ។ ជាមួយនឹង​ឌី​ជេ​ល្បីៗ ទស្សនិកជន​នឹង​សប្បាយ​ពេញ​មួយ​រាត្រី ជាមួយនឹង​មនុស្ស​យន្ត​មាន​ភ្លើង​នឹងធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​សប្បាយរីករាយ​មិនអាច​បំភ្លេចបាន​។


​លោក​បន្តថា ការប្រគំ​តន្ត្រី​ប្រភេទ​នេះ​កម្ពុជា គឺ​ចង់​ឲ្យ​យុវជន​កម្ពុជា ទទួលស្គាល់​នូវ​តន្ត្រី​សម័យថ្មី ជាពិសេស​យុវវ័យ គឺ​បានន័យថា​មានតែ​តន្ត្រី​តែប៉ុណ្ណោះ​ទេ ដែល​ផ្សារភ្ជាប់​ជាមួយ​យុវវ័យ​សម័យ ហើយ​ចូលចិត្ត​នូវ​អ្វីដែល​ល្អៗ ហើយ​តន្ត្រី​ធ្វើ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ រួបរួមគ្នា​ធ្វើ​ឲ្យ​កាន់តែ​ពិសេស​ពិសាល​ថែមទៀត និង​ធ្វើ​អតិថិជន​ទទួលបាន​បទពិសោធន៍​បែប​លក្ខណៈ​អន្តរជាតិ​ផ្តល់​ភាពសប្បាយ​រីករាយ​មិនអាច​បំភ្លេចបាន​ដោយ​ឥត​ឈប់ ។​

​ទោះ​យ៉ាង​ក៏ដោយ ឌី​ជេ ម៉ា​យ​លី ឌី​ជេ វី​អេ​ចវាយ និង​ឌី​ជេ អ៊ី​ន​ឌី​ហ្គោ បាន​ថ្លែង​ប្រហាក់ប្រហែលគ្នា​ផងដែរ​ថា ពួកគាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ស្វាគមន៍​ប្រិយមិត្ត​និង​ទស្ស​និជ​ន ជាមួយនឹង​បទ​ភ្លេងសម័យ​ថ្មី​បែប​ទំនើប លក្ខណៈ​អន្តរជាតិ​ដែល​ពុំ​ធ្លាប់មាន​និង​ជា​លើកដំបូង​នៅ​កម្ពុជា​។ តន្ត្រីសម័យ​ទំនើប​បែប​អេ​ឡិ​ក​ត្រូ​និ​ចនេះ មានតែ​ក្នុងប្រទេស​លោកខាងលិច អឺរ៉ុប អាស៊ី​ចំនួន​ធំ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង គឺជា​លើកដំបូង​ហើយ ហើយ​បើ​នៅ​ប្រទេស​គេ គឺ​ការប្រគំ​ម្តងៗ​មាន​ទស្សនិកជន​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ឯណោះ ចំណែក​ប្រទេស​កម្ពុជា ដែល​គ្រោង​ប្រារព្ធ​ជា​លើកដំបូង​នេះ គ្រោង​មាន​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់​ប៉ុណ្ណោះ​។

​លោក ផារិន ឈូ​ដារ​ង្សី នាយក​គ្រប់គ្រង​ក្រុមហ៊ុន Slickbooth បាន​ពន្យល់​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ​ថា ពាក្យ​ថា EDM មានន័យថា ជា​ចង្វាក់ភ្លេង​មួយ​ដែល​ឌី​ជេ​បង្កើតជា​បទ​ភ្លេង ឬក៏​រី​ម៉ិច ហើយ​ចាក់​ឲ្យ​ភ្លៀវ​ដែល​អញ្ជើញ​មក​ស្តាប់​កម្សាន្ត និង​រាំ ។ ចំណែក​នៅ​ស្រុក​គេ បាន​ធ្វើឡើង​រហូតដល់​ខ្ពង់​ម៉ឺន​នាក់ ហើយ​ខ្ញុំ​ក៏មាន​មោទនភាព​ដែរ ដែល​ស្រុក​ខ្មែរ​យើង​ឥឡូវ​មាន​EDM​ដែរ និង​បាន​លក់​សំបុត្រ​ចំនួន​ជាង​២​ពាន់​នាក់ អីចឹង​បានន័យថា ស្រុក​ខ្មែរ ក៏​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​បានដែរ ហើយ​ខ្ញុំ​សង្ឃឹមថា​នៅ​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​នឹង​ទទួលស្គាល់​ចង្វាក់ភ្លេង​អេ​ឡិ​ក​ត្រូ​និ​ចនេះ ឲ្យ​បាន​ទូលំទូលាយ​ជាង​ពេលបច្ចុប្បន្ន​នេះ​។​ ​ដោយ​៖​កូ​ឡាប​

spot_img
×