Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ ៧​កន្លែង នៅ​បាត់ដំបង លក់​ប្រេង​មិន​គ្រប់ និង​គ្មាន​គុណភាព​

spot_img

​បាត់ដំបង​ ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តបាត់ដំបង សហការ​ជាមួយ អគ្គនាយកដ្ឋាន​ពិសោធន៍ និង​កម្លាំងចម្រុះ​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ចំនួន​៧​កន្លែង នៅ​ទី​រួម​ខេត្តបាត់ដំបង​ដោយ​បាន​រកឃើញ ស្ថានីយ៍​ប្រេង​ទាំងនោះ លក់​ប្រេង​មិន​គ្រប់​បរិមាណ និង​មិនមាន​គុណភាព​តាម​ស្តង់ដារ​។ ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​ថ្លែងថា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​សហការ​ជា​មួយ​​មន្ត្រី​មន្ទីរពិសោធន៍​ចល័ត និង​ផ្នែក​ប្រេងឥន្ធនៈ រួម​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ មួយចំនួន​នៅក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ក្នុង​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​ពិសោធន៍​ប្រេងឥន្ធនៈ​ចំនួន​៧​ស្ថានីយ៍​បាន​រកឃើញ​ស្ថានីយ៍​ចំនួន​៥ ដែល​បាន​លួច​បន្លំ​ទាំង​បរិមាណ គុណភាព និង​២​ស្ថានីយ៍​ទៀត បាន​លួច​បន្លំ​បរិមាណ ។​

លោក​ប្រធាន​សាខា​កាំកុងត្រូល បាន​បន្តថា បន្ទាប់​ពី​បាន​រកឃើញ​លទ្ធផល​ទាំងនេះ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ធ្វើ​ការណែនាំ ដល់​ពួកគេ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នូវ​ការកេងបន្លំ​បែបនេះ​បន្តទៀត​។ លោក​បាន​អំពាវនាវ ដល់​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងនោះ បញ្ឈប់​ការកេងបន្លំ​ទាំង​បរិមាណ និង​គុណភាព​ក្នុងការ​លក់​ជូន​អតថិជន​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×