Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​ចិន​ថា ចិន​គួរតែរៀបចំ​វិធានការ​យោធា​លើ​តៃវ៉ាន់ ក្រោយ​អា​មេ​រិច​ចេញ​ច្បាប់​ជំរុញ​ឲ្យ​មន្ត្រី​ ​ជាន់ខ្ពស់​ខ្លួន និង​តៃវ៉ាន់​ធ្វើដំណើរ​ទៅ​វិញ​ទៅ​មក​

spot_img

សារព័ត៌មាន​រដ្ឋ​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចេញផ្សាយ​ថា ប្រទេស​ចិន​គួរតែ​ត្រៀមខ្លួន​សម្រាប់​​ធ្វើ​សកម្មភាព​យោធា​លើ​កោះ​តៃវ៉ាន់ និង​ដាក់​សម្ពាធ​លើ​ទីក្រុង​វ៉ាន់​ស៊ីន​តោន​ជុំវិញ កិច្ច​សហប្រតិបត្តិ​​ការ​លើ​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Channel News Asia​។​

​ការជំរុញឲ្យ​ចិន​ចាត់វិធានការ​យោធា​លើ​តៃវ៉ាន់​កើតមានឡើង ក្រោយពេល​អា​មេ​រិច​បានចេញ​ច្បាប់​​ដើម្បី​រឹតចំណង​មិត្តភាព​ជា​មួយ​នឹង​តៃវ៉ាន់​។​

​ទីក្រុង​ប៉េកាំង​ក្តៅក្រហាយ​យ៉ាងខ្លាំង ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ចុះ​ហត្ថ​​លេខា​លើ​ច្បាប់​កាលពី​អាទិត្យ​មើល ដែល​ច្បាប់​នោះ​ជំរុញ​ឲ្យ​អា​មេ​រិច​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​ទៅ​តៃវ៉ាន់​​ ដើម្បី​ជួប​ប្រជុំ​ជាមួយនឹង​មន្ត្រី​តៃវ៉ាន់ និង​ការធ្វើដំណើរ​របស់​មន្ត្រី​ជាន់ខ្ពស់​តៃវ៉ាន់​មក​អា​មេ​រិច​វិញ​។​

​មហាអំណាច​អាស៊ី ចិន​នៅ​តែ​ចាត់ទុក​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន និង​ត្រូវ​រួបរួម​គ្នា​វិញ​​នៅ​ថ្ងៃ​អនាគត​។ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពី​ង​បាន​ថ្លែងថា រាល់​ការ​​ប៉ុនប៉ង​ផ្តាច់ខ្លួន​ចេញ​របស់​តៃវ៉ាន់ នឹង​ត្រូវ​រង​ទណ្ឌកម្ម​ប្រវត្តិសាស្ត្រ​។​

​កាសែត​ចិន Global Times និយាយ​នៅក្នុង​វិចារណកថា​របស់​ខ្លួន​ថា ចិន​ត្រូវ​តែ​វាយបក​វិញ​ប្រឆាំង​នឹង​ច្បាប់​​នោះ (​ច្បាប់​អា​មេ​រិច​ទើបតែ​អនុម័ត​)​។​

​កាសែត​ថ្លែងថា “​ចិន​អាច​ដាក់​សម្ពាធ​លើ​អា​មេ​រិច​តាមរយៈ​ចំនុច​ដទៃៗ​នៃ​កិច្ចសហប្រតិបត្តិការ ដូចជា បញ្ហា​ឧបទ្វីប​​កូរ៉េ និង​​បញ្ហា​នុយក្លេអ៊ែរ​អ៊ឺរ៉ង​ជាដើ​ម​។ ចិន​ក៏​អាច​ប្រឆាំង​ទៅ​នឹង​អា​មេ​រិច​នៅក្នុង​អង្គការ​អន្តរជាតិ​ដែរ​ដូចជា អង្គការសហប្រជាជាតិ​”​។​

“​ចិន​ត្រូវ​តែ​ត្រៀម​ខ្លួន​ដាច់ខាត​សំរាប់​វិធានការ​យោធា​ផ្ទាល់​លើ​តៃវ៉ាន់​។ ចិន​ត្រូវ​តែ​ធ្វើ​ឲ្យ​ច្បាស់​ថា​ការធ្វើ​បង្កើន​ទំនាក់ទំនង​ផ្លូវការ​រវាង​អា​មេ​រិច និង​តៃវ៉ាន់ នឹង​នាំឲ្យ​មាន​ផលវិបា​កកាន់តែខ្លាំង​ដល់​តៃវ៉ាន់​”​៕ សុភ័ក្ត្រ

spot_img
×