Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ី​ស្រា​អ៊ែល​ទទួលស្គាល់ថា បាន​ទម្លាក់​គ្រាប់បែក​លើ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​របស់​ស៊ី​រី កាលពី​ឆ្នាំ ២០០៧

spot_img

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​ទទួលស្គាល់​ជា​សាធា​រ​ណៈ​លើក​ដំបូង​ថា ខ្លួន​បាន​​វាយប្រហារ​ម៉ា​ស៊ីត​រ៉េ​អា​កទ័រ​ផលិត​​​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ស៊ី​រី កាលពី ១១​ឆ្នាំមុន​។ នេះ​បើ​តាម​​ការចេញផ្សាយ CNN​។​

​កាលពី​យប់​ដ៏​ងងឹត នៅ​ថ្ងៃ​ពុធ ក្នុង​ឆ្នាំ ២០០៧ យន្តហោះ​ចំបាំង​របស់​អ៊ី​ស្រា​អ៊ែល​ចំនួន ៨​គ្រឿង​ បាន​​ហោះ​ចេញពី​ភាគ​ខាងត្បូង​ប្រទេស​​អ៊ី​ស្រា​អ៊ែល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​។ ២​ម៉ោង​ក្រោយមក​យន្តហោះ​ទាំងនោះ​បាន​ហោះ​ទៅដល់​គោលដៅ​វាយ​ប្រហារ​របស់​ពួកគេ ស្ថិតក្នុង​តំបន់ Deir Ezzor ភាគ​ខាងលិច​ប្រទេស​ស៊ី​រី​។​

​នៅពេល​ចូល​ដល់​ពាក់កណ្តាល​យប់ គ្រាប់បែក​ដែល​បញ្ជា​ដោយ​ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​ទម្លាក់​ចេញពី​​យន្ត​ហោះ​​ចំបាំង​ប្រភេទ F-16s និង F-15s កំទិច​កន្លែង​ផលិត​អាវុធ​របស់​ស៊ី​រី​។​

​ការវាយប្រហារ​នោះ បាន​កំទិច​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​របស់​ស៊ី​រី ដែល​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ មុន​ពេល​វា​ត្រូវ​បាន​គេ​ធ្វើ​ជិត​រួចរាល់​។ ប្រសិន​ជា​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នោះ​ធ្វើ​រួចរាល់ មុន​ពេល​វាយប្រហារ​​វា​នឹង​ធ្វើឲ្យ​ប្រទេ​សស៊ី​រីក្លាយ​ជារ​ដ្ឋ​នុយក្លេអ៊ែរ ដំបូង​គេ​ក្នុង​ប្រទេស​ពិភព​​អារ៉ាប់​។​

​ឥឡូវនេះ ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​ទទួលស្គាល់ថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​លើ​ប្រតិបត្តិការ​នោះ​៕ សុភ័ក្ត្រ

spot_img
×