Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស្វករ​ម្នាក់​ដាក់ពាក្យ​ប្តឹង​ពី​ករណី​ដែល​ទង់ជាតិ​ម៉ាឡេស៊ី ត្រូវបាន​គេ​យល់ច្រឡំ​ថា ជា​ទង់​របស់​ពួក IS

spot_img

បុរស​សញ្ជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ក្រោយពេល​គាត់​បាន​ប្រើប្រាស់​ទង់ជាតិ​ដើម្បី​តុបតែង​ពិធីជប់លៀង​កណ្តាលវាល​មួយ​រង​ការចោទប្រកាន់​ថា ជា​ទង់ជាតិ​អាមេរិក ជាប់​បន្ថែម​និមិត្តសញ្ញា​របស់​អង្គការ​ភេរវកម្ម IS ។​

​ទង់ជាតិ​ម៉ាឡេស៊ី​

​តាម​ពាក្យបណ្តឹង​កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​មិញ របស់​បុគ្គលិក​នៃ​ផ្នែក​គ្រប់គ្រង​ការរៀបចំ​ព្រឹត្តិការណ៍​ទៅកាន់ FBI ដោយ​ចោទប្រកាន់​ថា ពលរដ្ឋ​ម៉ាឡេស៊ី Munir Zanial ដែល​ជា​វិស្វករ​ម្នាក់​នៅ​អាមេរិក សង្ស័យថា​បាន​រៀបចំ​ពិធីជប់លៀង​កណ្តាលវាល​មួយ​សំដៅ​ប្រមូលផ្តុំ​អ្នកគាំទ្រ​ពួក IS​។​

​មូលហេតុ​ដែល​បុគ្គលិក​នេះ​មាន​ការភ័ន្តច្រឡំ គឺ​ដោយសារ​ភ្ញៀវ​ចូល​រួមទាំង​៤៥​នាក់ សុទ្ធសឹង​ជា​ជន​អ៊ីស្លាម ក្នុងនោះ​មាន​ភ្ញៀវ​ស្រី​ម្នាក់​ថែមទាំង​បាន​បិទ​ស្បៃ​បាំង​មុខ​។ នៅក្នុង​ពិធី​ជប់លៀង​តាម​បុគ្គលិក​នោះ​គឺ​ឃើញ​មាន​ទង់ជាតិ​ម៉ាឡេស៊ី ហើយ​បុគ្គលិក​នោះ​ច្រឡំ​ថា វា​ជា​ទង់ជាតិ​អាមេរិក ដោយ​បិទ​បន្ថែម​និមិត្តសញ្ញា IS ។​

​ប្រហែល ១​ខែ ក្រោយមក ភ្នាក់ងារ​ពិសេស​ម្នាក់​របស់ FBI បាន​ប្រកាសប្រាប់​ដល់​លោក Munir អំពី​ការស៊ើបអង្កេត​ទាក់ទិន​ដល់​ព័ត៌មាន​ដែល​បុគ្គលិក​គ្រប់គ្រង​ការរៀបចំ​ព្រឹត្តិការណ៍​រាយការណ៍​ដូច​ពោល​ខាងលើ​។ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការស៊ើបអង្កេត បង្ហាញឲ្យឃើញថា ទង់​ដែល​ប្រើ​ក្នុង​ពិធីជប់លៀង​នោះ​តាមពិត​ទៅ​ជា​ទង់ជាតិ​ម៉ាឡេស៊ី ហេតុនេះ FBI មាន​គម្រោង​បិទ​ករណី​ស៊ើបអង្កេត​។​

​ប៉ុន្តែ​ដល់​ខែ​មករា ឆ្នាំ ២០១៨ ពេល​លោក​ចង់​រៀបចំ​ព្រឹត្តិការណ៍​ដូច​ខាងលើ​ស្រាប់តែ​ត្រូវបាន​គេ​ហាមឃាត់ ពេល​សាកសួរ​មូលហេតុ​ទើប​ដឹងថា គេ​នៅ “​មន្ទិលសង្ស័យ​” ចំពោះ​ពិធីជប់លៀង​កាលពី​លើក​មុន​។​

​សម្រង់​ឯ​កសារឲ្យដឹងថា ក្នុង​ពិធី​ជប់លៀង​លើក​មុន និង​មាន​វត្តមាន​ទង់ជាតិ​ម៉ាឡេស៊ី គឺ​សំដៅ​អបអរ​ទិវា​បុណ្យ​ជាតិ​លើក​ទី ៦០ របស់​ម៉ាឡេស៊ី​។ បញ្ហា​នេះ​ធ្វើឲ្យ​លោក Munir មាន​ការតានតឹង​ខ្វាយខ្វល់​យ៉ាងខ្លាំង​ជុំវិញ​ឥទ្ធិពល​មកលើ​ការរស់នៅ​របស់​លោក​។ ក្នុង​ពាក្យបណ្តឹង​បក លោក​បាន​លើកឡើង​ថា ៖ ខ្ញុំ​ទទួល​អារម្មណ៍​រង​ការរើសអើង​ជាតិ​សាស និង​សាសនា ៕ សូ​យ​ន​

spot_img
×