Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់!  «​កុនកូនជ្រូក​» បង្ហាញ​លើ​ផ្ទាំង​ប៉ាណូ​ជ្រងោៗ អ្នកដំណើរ​ថត​បង្ហោះ​កក្រើក​បណ្តាញ​សង្គម តើ​ចាក់​ភ្លាត់​ឆ្នៀ​ត ឬ Hacker !?

spot_img

​ចៅហ្វាយក្រុង​ហ្វីលីពីន បាន​និយាយ​កាលពី​ម្សិល​ថា អ្នកស្រី​កំពុង​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត បន្ទាប់ពី​វីដេអូ​រឿង​សិច​មួយ បាន​លេចឡើង​នៅលើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ដ៏​សំខាន់​មួយ​របស់​ក្រុង​នេះ ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ជាច្រើន​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ។​

​វីដេអូ​នេះ​បានបង្ហាញ​ប្រហែល​កន្លះ​វិនាទី នៅលើ​ផ្ទាំង​ប៉ាណូ​អេ​ឡិច​ត្រូ​និ​ច​នោះ ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​ដ៏​សំខាន់​មួយ ក្នុង​ក្រុង Makati ដែលជា​តំបន់​ពាណិជ្ជកម្ម​ស្នូល នៃ​រដ្ឋធានី Manila កាលពី​រសៀល​ថ្ងៃ​អង្គារ ។​

​ចៅហ្វាយក្រុង Makati អ្នកស្រី Abigail Binay បានចេញ​បញ្ជា​ភ្លាមៗ​ឲ្យ​បិទ​ផ្ទាំង​ប៉ាណូ​នោះ បន្ទាប់ពី​ឃ្លី​ប​សកម្មភាព​សិច​កំពុង​សម្តែង ប៉ុន្តែ រូបភាព និង​វីដេអូ​របស់​វា ត្រូវបាន​ថត​យកបាន​ដោយ​អ្នកបើកបរ​ជាច្រើន ដែល​បាន​យកទៅ​បង្ហោះ​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម ។​

​អ្នកស្រី Banay និយាយថា ផ្ទាំង​ប៉ាណូ​នេះ នឹង​នៅតែ​ផ្អា​ការចាក់ផ្សាយ​ពាណិជ្ជកម្ម ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត ។​

​សេចក្តី​ថ្លែង​ការ​ពី​ការិយាល័យ​អ្នកស្រី បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​នេះ​នឹង​រាប់បញ្ចូល ថា​តើ​ម្ចាស់​ផ្ទាំង​ប៉ាណូ​នេះ​, គឺ​ក្រុមហ៊ុន​ហ្វីលីពីន Globaltronics ឬក៏​បុគ្គលិក​របស់ខ្លួន ដែលជា​អ្នកទទួលខុសត្រូវ ចំពោះ​ករណីនេះ ។​

​រូបភាព​អាសអាភាស គឺ​ខុសច្បាប់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែល​កាន់សាសនា​កាតូលិក​ដ៏​លើសលុប ដែល​ដាក់​កម្រិត​ដ៏​តឹងរ៉ឹង​ទៅលើ​កម្មវិធី​ទូរទស្សន៍ និង​រឿងភាពយន្ត ។​

​ទោះយ៉ាងណា គេហទំព័រ​អាសអាភាស Pornhub បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​ទី​១៣ នៅក្នុង​ពិភពលោក ដែលមាន​អ្នកទស្សនា​រឿងក្តី​សាច់​នេះ​ជា​រៀងរាល់ថ្ងៃ ៕ ចន្ទី​

spot_img
×