Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កូរ៉េខាងត្បូង ទម្លាយ​ចេញ​ពី​អំឡុងពេល “៤៥​នាទី ជា​ប្រវត្តិសាស្ត្រ​” នាំ​ឲ្យមាន​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​នឹង​ប្រព្រឹត្តទៅ​

spot_img

តាម​កាសែត The New York Times, លោក Chung រួម​ជាមួយ​ប្រធាន​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង Suh Hoon បាន​ទៅ​ដល់​សេត​វិមាន​នៅ​ល្ងាច​ថ្ងៃ​ទី ៨ ខែ​មីនា ដើម្បី​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R.McMaster ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ដ៏ទៃទៀត​។ តាម​គំរោង​ប្រធានាធិបតី​ត្រាំ នឹង​ទទួល​ជួប​ប្រតិភូ​នេះ​នៅ​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​ក្រោយពេល​ឮ​ព័ត៌មាន​ថា ពួកគេ​កំពុង​នៅ​សេត​វិមាន លោក​ក៏​បាន​ឲ្យ​កោះ​អញ្ជើញពួក​មក​ជួប​តែ​ម្តង​។ ជំនួប​រវាង​ភាគី​ទាំង​ពីរ​អូសបន្លាយ​ពេល​ប្រមាណ ៤៥​នាទី ដែល​ត្រូវ​មជ្ឈដ្ឋាន​វិភាគ និយាយថា “​អាច​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​”​។​

​បេសកជន Chung Eui-yong បាន​ជួប​មេដឹកនាំ គីម ជុង​អ៊ុន និង​ប្រធានាធិបតី​ដូណាល់ ត្រាំ​

​ក្នុងជំនួប​ដ៏​ខ្លី​មួយ​នេះ ពុំ​ត្រឹមតែ​ប្រតិភូ​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មន្ត្រី​ជាន់ខ្ពស់​នៅ​សេត​វិមាន​ទាំងអស់​ក៏​ស្រឡាំងកាំង​យ៉ាងខ្លាំង គ្រា​ដែល​ប្រធានាធិបតី​ត្រាំ យល់ព្រម​នឹង​សំណើរ​របស់​ក្រុង​ព្យុង​យ៉ាង​ភ្លាមៗ ។ The New York Times, បាន​ដកស្រង់​សម្តី​ម្នាក់​ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ​នោះ​ដែរ​បង្ហើប​ប្រាប់ នោះ​ខណៈពេល​លោក​ត្រាំ យល់ព្រម​ភ្លាមៗ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ James Mattis និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ H.R.McMaster ដាស់តឿន​ថា ការសម្រេចចិត្ត​នេះ​អាច​ធ្វើឲ្យ​អាមេរិក​ពើបប្រទះ​ការលំបាក ប៉ុន្តែ​លោក​ត្រាំ បាន​បដិសេធ​ភ្លាម ហើយ​និយាយ​ថា ៖ “​ខ្ញុំ​យល់​ហើយ​!” ។​

​ភាព​ស្រឡាំងកាំង​ភ្ញាក់ផ្អើល​នៅ​ពុំ​ទាន់​អស់​ទេ ខណៈពេល​ដែល​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​កាន់តែ​ស្រឡាំងកាំង​លើស​មុន​គ្រា​ដែល​ម្ចាស់​សេត​វិមាន​បាន​សំណូមពរ​ឲ្យ​ពួកគេ​ពង្រាង​សេចក្តីថ្លែងការណ៍ រួច​ប្រកាស​ជា​សាធារណៈ​ភ្លាម​ក្រោយ​ជំនួប​នេះ​។ លោក Chung ត្រូវ​ចេញ​ទៅ​កាន់​ការិយាល័យរ​បស់​ឧត្តមសេនីយ៍ McMaster ហើយ​រួមគ្នា​ប្រើ​ពេលវេលា​២​ម៉ោង​ពេញ ដើម្បី​សរសេរ​សេចក្តីថ្លែងការណ៍​។​

​តាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នោះ​លោក Kim Eui-kyeom ឲ្យដឹងថា កិច្ចការ​នេះ​ពិត​ជា​បន្ទាន់​ដល់​ថ្នាក់​លោក Chung គ្មាន​ពេល​រាយការណ៍​មក​ផង​។ លោក Kim Eui-kyeom រំលឹក​ឡើងវិញ​ថា “​ក្រោយពេល​ធ្វើ​ពង្រាង​សេចក្តី​ថ្លែង​ការ​រួច ទើប​លោក Chung ទូរស័ព្ទ​រាយការណ៍​ជូន​ប្រធានាធិបតី​ភ្លាម​”​។

​ពិតជា​រឿង​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​ថា ប្រធានាធិបតី​ត្រាំ នៅ​បាន​ឆ្លៀត​ដើរកាត់​បន្ទប់​សន្និសីទ​សារព័ត៌មាន ហើយ​រំលឹក​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ប្រចាំកា​រថា នឹង​មាន​សេចក្តីថ្លែងការណ៍​សំខាន់​ពី​សំណាក់​ប្រតិភូ​កូរ៉េខាងត្បូង ។

​អ្នកកាសែត​ម្នាក់​លាន់មាត់​ថា វា​ពិតជា​រឿង​មិន​អាច​ស្មាន​ដល់​មែន ខណៈពេល​ដែល​មេដឹកនាំ​ប្រទេស​មួយ បែរ​ជា​ឲ្យ​មន្ត្រី​បរទេស​ប្រកាស​ពី​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន ហើយ​នោះ​ជា​រឿង​មួយ​រសើប និង​មាន​សារៈ​ដ៏​សំខាន់បំផុត​៕ សូ​យ​ន​

spot_img
×