Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រចក​ដៃ ១​គី​ឡូ តម្លៃ​ជាង ១៥០០​ដុល្លារ ហើយ​មាន​ក្រុមហ៊ុន​ច្រើន​ប្រជែង​គ្នា​ទិញ ដោយសារ​មូលហេតុ​មួយ​នឹក​ស្មាន​ពុំ​ដល់​

spot_img

តម្លៃ​ក្រចក ១​គីឡូក្រាម អាច​កើន​ដល់​ទៅ​ជាង ១៥០០​ដុល្លារ នា​ប្រទេស​ចិន ខណៈពេល​ដែល​ប្រទេស​ដទៃ​បែរជា​នាំគ្នា​គ្រវាត់ចោល​ទំនិញ ដែល​ចំណេញ​ងាយៗ​យ៉ាង​នេះ​សោះ​។​

​បុរស​សញ្ជាតិ​ចិន​ម្នាក់​បាន​ទៅ​ទិញ​ថ្នាំ​ព្យាបាល ជំងឺ​រលាក​បំពង់​ក​ពី​ឱសថស្ថាន​មួយ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០១៨ ។ គាត់​ពិតជា​ស្រឡាំងកាំង ខណៈពេល​ដោយ​ចៃដន្យ​គាត់​បាន​ឃើញ​អក្សរ​តូចៗ​បោះពុម្ព​លើ​ប្រអប់​ថ្នាំ​បញ្ជាក់ថា ក្នុង​សមាសធាតុ​ផ្សំ រួមមាន​ទាំង​ក្រចកដៃ​មនុស្ស​។ បុរស​រូប​នេះ លែង​ហ៊ាន​ផឹក​ព្រោះ​គិតថា អ្នក​ផលិត​អាច​មាន​ការភ័ន្តច្រឡំ ។​

​ក្រោយមក​គាត់​បាន​ទៅកាន់​ហាង​ថ្នាំ​ខាងលើ ហើយ​ទាមទារ​យក​លុយ​វិញ​។ នៅទីនេះ បុគ្គលិក​លក់ បាន​បកស្រាយ​ពន្យល់ថា ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន ក្រចកដៃ​របស់​មនុស្ស​ក៏​ជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ឱសថ ហើយ​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ល្អ​ណាស់ ។​

​ប្រអប់​ថ្នាំ​ដែល​មាន​បោះពុម្ព​បញ្ជាក់ថា មាន​ទុក​សមាសធាតុ​ផ្សំ​ពី​ក្រចកដៃ​មនុស្ស​។​

​ទាក់ទង​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ Jimin នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​បុរាណ ទីក្រុង Chengdu ឲ្យដឹងថា ៖ តាំងពី​រជ្ជកាល​ថា​ង ក្រចកដៃ​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ឱសថ​អាច​ព្យាបាល​ជំងឺ​រលាក​បំពង់ក ពងទឹក​ក្នុង​ភ្នែក នោម​ចេញឈាម និង​រលាក​ផ្លូវ​មូត្រ​។ ចំណែក​ក្នុង​វេជ្ជសាស្ត្រ​ទំនើប គេ​យក​ក្រចកដៃ​របស់​យើង​ដើម្បី​កែច្នៃ​ទៅ​ជា​ឱសថ​ច្រើន​ប្រភេទ​សម្រាប់​ឃាត់​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​នៅ​បណ្តា​រោងចក្រ​ឱសថ នៅ​ប្រទេស​ចិន គេ​កំពុង​ប្រមូល​ទិញ​ក្រចកដៃ​មនុស្ស​នៅតាម​តំបន់​ជនបទ​ក្នុង​តម្លៃ​ប្រមាណ ១៥០០​ដុល្លារ ក្នុង​១​គីឡូក្រាម ។ គេ​ឲ្យដឹង​បន្ថែមទៀតថា ចំពោះ​មនុស្ស​ធម្មតា​ម្នាក់ ក្រចកដៃ​ដុះ​ចេញ​បាន​ប្រវែង​ប្រហែល​ពី 2-5 cm ហើយ​បន្ទះ​ក្រចក​នីមួយៗ​ដែល​កាត់ចេញ មាន​ទម្ងន់​ពី 1-2 g ។ ប្រសិនបើ​ចង់​ទទួលបាន​ក្រចកដៃ ១​គីឡូក្រាម​នោះ គេ​ត្រូវ​ចំណាយពេល​១​យ៉ាង​វែង​អន្លាយ​។ នេះ​ឯង​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ក្រចកដៃ​វា​ថ្លៃ​យ៉ាងនេះ​។​

​មិន​ត្រឹមតែ​ក្រចកដៃ​ទេ សូម្បី​តែ​ទឹកនោម​របស់​ក្មេងប្រុស ក៏​ត្រូវបាន​ចាត់ទុក​ថា ជា “​ឱសថ​ទេព​” នៅ​ចិន​ដែរ​។ ក្នុង​រូប​គឺ​ជា​ស៊ុត​ប៉ូវ​ដែល​គេ​ចំហុយ​ដោយ​ទឹកនោម​ក្មេងប្រុស​។​

​ក្រុម​អ្នកជំនាញការ​ឲ្យដឹង​ថា ក្រៅពី​ក្រចកដៃ ក្នុង​សរីរាង្គ​របស់​មនុស្ស​ក៏​នៅ​មាន​របស់​មួយ​ចំនួន​ដែល​មាន​តម្លៃ​សម្រាប់​វេជ្ជសាស្ត្រ​បុរាណ ជាអាទិ៍ ទឹកនោម​ក្មេងប្រុស ទឹកដោះ​ម្តាយ សុក ទឹក​មាត់ និង​សូម្បីតែ​ឈាម​មក​រដូវ​របស់​មនុស្ស​ស្រី​៕ លី​សា​

spot_img
×