Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ការងារ​អ្នក​ឆ្នាំជូត​មិនបាន​ដូច​បំណង ប៉ុន្តែ​ត្រូវ​រក្សា​ស្មារតី​ធ្វើការ​កុំ​នឿយណាយ​។ ប្រសិន​មាន​អ្នក​ខ្ចីប្រាក់​ត្រូវធ្វើ​លិខិតស្នាម​ត្រឹមត្រូវ ដើម្បី​បង្ការ​ថ្ងៃក្រោយ​កើតមាន​រឿង​រំខាន​ចិត្ត​។ មនោសញ្ចេតនា​និស្ស័យ​ពុំទាន់​ដល់​មិនអាច​អន្ទះសា ជីវភាព​ម្នាក់ឯង​ក៏​ជា​បទពិសោធន៍​គួរ​ឲ្យ​ពេញចិត្ត​មួយ​ដែរ​។ សុខភាព ល្អប្រសើរ​។ ទិស​នាំ​លាភ គឺ​ទិសអាគ្នេយ៍ តំណម​ទិស​ខាង​ឦសាន ។ ពណ៌​ល្អ ស​។ អ្នក​ជួយ​យកអាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ ការងារ​ថ្ងៃនេះ​នឹង​ជួប​ការលំបាក​អំពី​លុយកាក់ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុងការ​សម្រេចចិត្ត​។ ចាយវាយ​ត្រូវ​ឲ្យ​សម​ហេតុផល កុំ​ចំណាយ​ហួស​លទ្ធភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។ មនោសញ្ចេតនា​ពិបាក​ទទួលបាន​លទ្ធផល​ដូច​ការទន្ទឹងរង់ចាំ​។ សុខភាព មាន​បញ្ហា​បន្តិចបន្តួច​។ ទិស​នាំ​លាភ គឺ​ទិស​ខាង​អាគ្នេយ៍ ប្រយ័ត្ន​ទិសឦសាន​។ ពណ៌​ល្អ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំខាល ៖​រាសី​ល្អ​មធ្យម ។ ការងារ​រវល់​ធ្វើ​ឲ្យ​អ្នក​ស្ថិតក្នុង​ស្ថានភាព​តានតឹង អស់កម្លាំង​ជាប្រចាំ ត្រូវ​នឹងនរ​ដោះស្រាយ​ការងារ​នីមួយៗ កុំ​ឆេវឆាវ គឺ​កាន់តែ​ធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រែជា​ស្មុគស្មាញ​ជាង​។ ថ្ងៃនេះ​កុំ​ចាយវាយ​ជ្រុលដៃ ប្រយ័ត្ន​គ្មាន​សល់​១​សេន​ក្នុង​ហោប៉ៅ​។ មនោសញ្ចេតនា​រីកចម្រើន​ល្អប្រសើរ​។ សុខភាព ទទួលទាន​អាហារ​ឲ្យ​ត្រឹមត្រូវ​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​លិច​។ ពណ៌​ល្អ​គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ជា​ថ្ងៃ​សំណាង​ចំពោះ​អ្នក​ឆ្នាំថោះ ពេល​គ្រប់​ផែនការ​ការងារ​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល ទំនាក់ទំនង​រលូន​ល្អ ជួប​ការលំបាក​តែងមាន​អ្នក​ជួយ​ទំនុកបំរុង​។ ផែនការ​ហិរញ្ញវត្ថុ​ជោគជ័យ អាច​ដំណើរ​ការចរចា​កិច្ចសន្យា​។ មនោសញ្ចេតនា​ការយកចិត្តទុកដាក់​ថែទាំ​របស់​ដៃគូ គឺជា​កម្លាំងចលករ​ដ៏​ធំធេង​សម្រាប់​អ្នក​។ សុខភាព ប្រយ័ត្ន​ជំងឺ​ផ្លូវ​រំលាយ​អាហារ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​ល្អ គឺ​ពណ៌​ខ្មៅ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ស្រុតចុះ​។ ការងារ​រង​ឥទ្ធិពល​ដោយ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ធ្វើ​ឲ្យ​ផ្លូវចិត្ត​របស់​អ្នក​មិនល្អ​ប៉ះពាល់​ដល់​ការងារ ពិសេស​ងាយ​បំពាន​ផ្លូវចិត្ត​របស់​អ្នក​មិនល្អ​ប៉ះពាល់​ដល់​ការងារ ពិសេស​ងាយ​បំពាន​កំហុសឆ្គង​។ ថ្ងៃនេះ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង ព្រោះ​ត្រូវ​ជាប់ទោស​។ មនោសញ្ចេតនា ងាយ​ប្រេះឆា ត្រូវ​ចេះ​ថ្នាក់ថ្នម​គោរព​គ្នា​ទៅវិញទៅមក​។ សុខភាព​មិនបាន​ល្អ មាន​អា​ការៈឈឺ​ក្បាល​ជាប់​។ ទិស​នាំ​លាភ គឺ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​គឺ​ខ្មៅ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ការងារ​គ្រប់យ៉ាង​ដំណើរការ​ឥត​ទើស​ទាក់ ត្រូវបាន​ថ្នាក់លើ​ទុកចិត្ត អ្នក​រួម​ការងារ​ស្រឡាញ់ មានឱកាស​ឈានឡើង​។ លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ មាន​បន្ថែម​ខ្ទង់​ចំណូល​។ មនោសញ្ចេតនា​ត្រូវ​ម្ចាស់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​ដៃគូ​ទើប​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ សុខភាព ល្អប្រសើរ​។ ទិស​នាំ​លាភ គឺ​ទិសខាងកើត តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ ។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​ឡើង​ខ្ពស់ត្រដែត​។ ការងារ​ថ្ងៃនេះ​មានឱកាស​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រភព​ទុន​ល្អ ផ្តល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ អ្នករៀន​សូត្រ​នឹង​បានសម្រេច​លទ្ធផល​គាប់ចិត្ត​។ ចំណូល​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា​រីកចម្រើន​ល្អ គ្មាន​ផល​រមាស់​បន្តិច​ណា​ឡើយ​។ សុខ​ភាពល្អ​ធម្មតា​។ ទិស​នាំ​លាភ គឺ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ គោលដៅ​ការងារ​បច្ចុប្បន្ន​លំបាក​អាច​សម្រេចបាន​ដូច្នេះ​កុំ​ប្រឹងប្រែង​ពេក បណ្តោះអាសន្ន​ចាត់ទុកថា នេះ​ជា​ពេល​សម្រាក បំពេញ​ថាមពល ដើម្បី​រង់ចាំ​ឱកាស​ថ្មី​។ មិនត្រូវ​ចូលរួម​ក្នុង​កម្មវិធី​វិនិយោគ​ប្រថុយប្រថាន​។ មនោសញ្ចេតនា​អ្នកមាន​គ្រួសារ ឬ​មាន​គូស្នេហ៍​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ខុស​ភេទ ដើម្បី​បញ្ចៀស​ការ​ប្រចែប្រច័ណ្ឌ​។ សុខភាព ត្រូវ​លៃ​ពេល​ដើរ​កម្សាន្ត​បំបាត់​ភាព​តានតឹង​អារម្មណ៍​។ ទិស​នាំ​លាភ គឺ​ទិស​ត្បូង តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​គឺ​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ទោះបី​ការងារ​បច្ចុប្បន្ន​របស់​អ្នក​ពុំទាន់​បាន​ដូច​ចិត្ត​តែមាន​ទិស​រីកចម្រើន​ល្អ ប្រឹងប្រែង​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​នឹងមាន​ថ្ងៃ​ទទួលផល​តាម​បំណង​។ ថ្ងៃនេះ​ត្រូវ​រៀបចំ​ផែនការ​ចំណាយ​ឲ្យ​សមស្រប​ជាមួយនឹង​ប្រាក់ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា​ទាំង​២​នាក់​ត្រូវ​រួមគ្នា​កសាង​គោលដៅ​រួម​ក្នុង​អនាគត ដើម្បី​ទំនាក់ទំនង​កាន់តែ​ផ្សាភ្ជាប់​ថែម​។ សុខភាព​ពុំមាន​បញ្ហា​ធំដុំ​គ្រាន់តែ​ឈឺក្បាល​តិចតួច​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ខៀវ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ មានឱកាស​សហការ​កា​រងារ​ជាមួយ​ដៃគូ​ស្ត្រី​សម្បូរ​សក្តានុពល កុំ​បោះបង់​ឱកាស​។ ចង់​វិនិយោគ​ចាំបាច់​ត្រូវមាន​ចំណេះដឹង កុំ​វិនិយោគ​តាម​អារម្មណ៍​អាច​ថ្ងៃ​ណាមួយ​អស់រលីង​ពី​ខ្លួន ស្តាយក្រោយ​មិនទាន់​។ មនោសញ្ចេតនា​ពុំទាន់​មាន​អ្វី​គួរ​ឲ្យ​សង្ឃឹម ហេតុនេះ​ធ្វើ​ឲ្យ​អ្នក​នឿយណាយ​។ សុខភាព​ពុំសូវល្អ​ប្រសើរ ត្រូវ​គេង​ឲ្យ​គ្រប់គ្រាន់​។ ទិស​នាំ​លាភ គឺ​ទិសឦសាន តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់ត្រដែត ។ ការងារ​រីកចម្រើន​ខ្លាំង មានឱកាស​ទទួលបាន​ចំណូល​ច្រើន ប៉ុន្តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា​រវល់​តែ​ស្វែងរក ជួនកាល​គូព្រេង​គឺ​នៅ​ជិត​ខ្លួន​បង្កើយ តែ​អ្នក​បែរជា​មិន​ចាប់អារម្មណ៍​។ សុខភាព​ល្អប្រសើរ​។ ទិស​នាំ​លាភ គឺ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​ល្អ គឺ​ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា ឆ្នាំខាល ៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ មនុស្ស​ឆ្នាំកុរ​ត្រូវបាន​ថ្នាក់លើ​ជឿទុកចិត្ត​ផ្តល់​ការងារ​ល្អ អ្នក​រួម​ការងារ​ស្រឡាញ់​រាប់អាន​គ្រប់គ្នា​។ ថ្ងៃនេះ​អ្នកលក់ដូរ ជំនួញ នឹងមាន​ឱកាស​ចំណេញ​ច្រើន​។ មនោសញ្ចេតនា​គ្រួសារ​ចុះសម្រុង​ល្អ កក់ក្តៅ​។ សុខភាព ល្អប្រសើរ តែ​ត្រូវ​ខំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។ ទិស​នាំ​លាភ​គឺ​ទិសពាយ័ព្យ តំណម​ទិសឦសាន​។ ពណ៌​ល្អ ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំថោះ​៕

 

 

 

 

 

 

spot_img
×