Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ក្រុង​ព្រះសីហនុ ត្អូញត្អែ​រថា កំពុង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ រស់នៅ​ក្រុម​១៤, ១៥, ១៦ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​ត្អូញត្អែរ​ថា រាល់ថ្ងៃនេះ ពួកគាត់​កំពុង​ប្រឈម​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង​។​

ពលរដ្ឋ អះអាងថា កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ជាច្រចាំ​ថ្ងៃនេះ គឺ​ចាប់ពី​ខែ​កុម្ភៈ ហូត​មក​ដល់​ខែ​មីនា ឆ្នាំ​២០១៨ ព្រោះ​ប្រព័ន្ធ​ទឹកស្អាត របស់​រដ្ឋ បាន​ដាច់​ជា​ញឹកញាប់ ដោយ​ក្នុង​មួយថ្ងៃៗ មាន​ទឹក​ប្រើប្រាស់​តែ ២​ទៅ ៣​ម៉ោង​តែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​មួយចំនួនបានឲ្យ ដឹងថា ទឹកស្អាត​អាច​មាន​នៅ​ចន្លោះ​ម៉ោង ២​យប់​ទៅ​ម៉ោង ៤​យប់​ជិត​ភ្លឺ ហើយ​កម្លាំង​ទឹក​ហូរ​ខ្សោយ និង​មាន​ពេលខ្លះ​ចេញ​តែ​ខ្សល់​អត់​មាន​ទឹក​ហូរ​ចេញ​តាម​ទុយោ​ទឹក​មក​នោះទេ​។​

ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​នេះ ពួកគាត់​ត្រូវ​ទិញ​ទឹក​ស្តុក​ទុក សម្រាប់​ប្រើប្រាស់ និង​ខ្លះទៀត​សុំ​ទិញ​ទឹក​ពី​អ្នក​មាន​អណ្តូង​ជិតខាង​ផ្ទះ​រស់នៅ​ជាដើម​។​ល​។ បញ្ហា​នេះ មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​អះអាង​ថា រាល់ថ្ងៃនេះ នៅពេល​ខ្វះ​ទឹក​ប្រើប្រាស់ ក៏​មាន​អ្នកខ្លះ ត្រូវ​ខកខាន​ងូតទឹក​ជា​ញឹកញាប់ និង​វេច​សម្លៀកបំពាក់​ទៅ​ជួល​គេ​បោកគក់​ជាដើម​។​

ទាក់ទិន​បញ្ហា​នេះ មិនទាន់​អាច​ទាក់ទង មន្ត្រី​រដ្ឋាករទឹក ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​លើ​ករណី​ទីតាំង​មួយចំនួន ជាពិសេស​មូលដ្ឋាន​ក្រុម​១៤, ១៥, ១៦ ស្ថិតក្នុង​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បានទេ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ឲ្យជួយ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​ដូចដើម​ឡើងវិ​ញ​។​

បញ្ហា​នេះ​ដែរ អ្នកឃ្លាំមើល​ផែនការអភិវឌ្ឍន​សង្គម យល់ថា កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់ នៅ​ខេត្ត​ព្រះសីហនុ គឺ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ឬ​កំណើន​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​អ​នា​គត់​។ ដូច្នេះ​គួរតែ​រដ្ឋបាលខេត្ត​~​ក្រុងព្រះសីហនុ ជួយ​មាន​វិធានការ​ឈាន​ដល់​អាចជួយ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នង​ទីប្រជុំជន​ក្រុងព្រះសីហនុ ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់​ដូច​ពេល​មុន​វិញ​៕ ដោយ​៖ បួន ណា​រិទ្ធ​

spot_img
×