Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​គ្រោង​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​ចិន ជុំវិញ​ការរំលោភ​លើ​កម្មសិទ្ធិបញ្ញា​ពាណិជ្ជកម្ម​

spot_img

​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ គ្រោង​នឹង​ប្រកាស​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោពេ​លបាន​កំណត់ថា​
​ប្រទេស​ចិន​បាន​កំពុង​ជំរុញ​ឲ្យមាន​ការ​លួច និង​ផ្ទេរ​កម្មសិទ្ធិបញ្ញា​ពី​ពាណិជ្ជកម្ម​អា​មេ​រិច​។ នេះ​បើ​តាម​​ការចេញផ្សាយ​របស់ CNN​។​

​សេត​វិមាន​អា​មេ​រិច​បាន​និយាយថា វិធានការ​ប្រឆាំង​នឹង​ចិន​នឹង​ត្រូវ​ប្រកាស ក្រោយពេល​មាន​ការ​​ជជែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​បញ្ហា​នោះ ដែល​បរាជ័យ​ក្នុង​ការធ្វើ​ឲ្យមាន​ការកែប្រែ​។​

​វិធានការ​ទាំងនោះ​អាច​នឹង​មាន​ការតំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី ព្រមទាំង​វិធានការ​ផ្សេងៗ ទៀត​។ បើ​តាម​សារព៌តមាន​អាមេរិច​បានឲ្យដឹងថា សេត​វិមាន​កំពុង​ពិចារណា​នូវ​ទឹកប្រាក់​ចន្លោះ​៣០ ទៅ ៦០​ពាន់​លាន​ដុល្លា​សំរាប់​ពន្ធ​នាំចូល ព្រមទាំង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ដាក់​កំហិត​ដល់​​ការវិនិយោគ​ទុក​។​

​សហរដ្ឋ​អា​មេ​រិច ក៏​អាច​នឹង​ដាក់​បណ្តឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។ នេះ​បើ​តាម​​មន្ត្រី​អង្គការ​នេះ​។​

​អ្នកសម្របសម្រួល​ពាណិជ្ជកម្ម​ជាន់ខ្ពស់​អា​មេ​រិច គឺ​លោក Robert Lighthizer បាន​ថ្លែង​ប្រាប់​​សមាជិក​សភា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា អា​មេ​រិច​កំពុង​ស្វែងរក​ការដាក់​សម្ពាធ​ឲ្យ​ខ្លាំង​លើ​ប្រទេស​ចិន និង​ការដាក់​សម្ពាធ​តិច​លើ​អ្នកប្រើប្រាស់​អា​មេ​រិច​។​

​លោក​ថ្លែង​បន្តទៀតថា ការការពារ​កម្មសិទ្ធិ​បញ្ញា​គឺមាន​សារសំខាន់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អា​មេ​រិច​៕ សុភ័ក្ត្រ

spot_img
×