Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​លួច​ឆ្កែ​មួយ​នេះ ពិតជា​នៅ​សេសសល់​សីលធម៌​ជា​… មនុស្ស​

spot_img

​ចំពោះ​អ្នក​ពិការ​ភ្នែក​សុនក​នាំ​ផ្លូវ​ពិត​ជា​ជំនួយ​ការល្អ​បំផុត ស្មោះត្រង់​បំផុត ពេលខ្លះ​លើស​ពី​សាច់ញាតិ​របស់​ខ្លួន​ទៅទៀត​។ ប៉ុន្តែ​ចំពោះ​បុរស​ពិការ​ភ្នែក​សញ្ជាតិ​ចិន​ម្នាក់​នេះ ពេល​ត្រូវ​លួច​បាត់​សុនក​នាំ​ផ្លូវ​របស់​គាត់ ពិតជា​ធ្វើឲ្យ​កាត់​ឈឺចាប់​ដល់​ថ្នាក់​ដេក​មួយកន្លែង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្រុង​ប៉េកាំង ក្រោយពេល​ត្រូវ​បាន​បង្ហោះ​រូបភាព​ឡើង​បណ្តាញ​សង្គម​នោះ​ពិតជា​កើតមាន​ប្រតិកម្ម​យ៉ាងខ្លាំង​។​

​ជនពិការ​រូបនេះ បានរួមរ​ស់និង​ជំនួយ​ដល់​គាត់ ៦​ឆ្នាំ​មកហើយ​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ គេ​ឃើញ​មាន​រថយន្ត​មួយ​បាន​ចត​អែប​ចិញ្ចើមផ្លូវ រួច​បុរស​មួយ​ក្រុម​បាន​ចាប់​វា​ញាត់​ក្នុង​ឡាន រួច​បើកបរ​ចេញ​ទៅ​បាត់​។​

​មិនថាឡើយ​បណ្តាញ​សង្គម សូម្បី​តែ​ភ្នាក់ងារ​ប៉ូលិស​ប៉េកាំង ក៏​បាន​កើត​ក្តី​អាណិតអាសូរ ក្រៅ​ពី​ជួយ​ស្វែងរក​នៅ​បាន​បង្ហោះ​ព័ត៌មាន​នេះ​លើ​បណ្តាញ​សង្ក​ម ហើយ​សំណូមពរ​ឲ្យ​ពលរដ្ឋ​ទាំងឡាយ​ជំនួយ​ស្វែងរក​។ រីឯ​បុរស​ពិការភ្នែក វ័យ ៤៧​ឆ្នាំ បាន​ពោល​ទាំង​ឈឺចាប់​ថា ៖ “​ខ្ញុំ​បាន​បាត់បង់​កែវភ្នែក​ខ្ញុំ​ទាំង​គូ​ក្នុង​គ្រោះថ្នាក់​មួយ ហើយ​ក៏​ធ្លាប់បាន​ជួបប្រទះ​ការលំបាក​យ៉ាងច្រើន​ក្នុង​ជីវិត​។ ឥឡូវ​សុនក​ជា​ទី​ស្រឡាញ់​ត្រូវគេ​ចាប់​បាត់ ខ្ញុំ​មាន​អារម្មណ៍​តឹង​ណែន​ដើមទ្រូង​ដូច​គេ​យក​ដុំថ្ម​ធំ​មួយ​ដុំ​មក​ដាក់​ពីលើ​អញ្ចឹង​”​។​

​តាមរយៈ​កាមេរ៉ា​សន្តិសុខ​ក៏​បង្ហាញឲ្យឃើញរូ​ប​រថយន្ត​របស់​ក្រុម​លួច​ឆ្កែ​នេះ​។ គេ​ពុំ​បាន​ឃើញ​លេខ​រថយន្ត​ច្បាស់ តែ​គេ​ដឹង​ថា​វា​ជា​លេខ​ផ្តល់ឲ្យ​ដោយ​ខេត្ត hebei យ៉ាងនេះ​ក្តី​ឱកាស​ដើម្បី​រក​ឆ្កែ​នេះ​មកវិញ ពិតជា​ស្តួចស្តើង​ណាស់​។​

​ពិត​ជា​សំណាង​មែន​! ប្រហែលជា​ក្រុម​ចោរ​បាន​មើលឃើញ​ការអំពាវនាវ​ពី​គ្រប់​មជ្ឈដ្ឋាន​ពី​បណ្តាញ​សង្គម ហើយ​ពួក​វា​ក៏​ប្រហែល​នៅ​សេសសល់​សីលធម៌​ជា​មនុស្ស​ខ្លះ ទើប ៣៥​ម៉ោង ក្រោយពេល​ឆ្កែ​នេះ​ត្រូវ​បាត់ ស្រាប់តែ​ឃើញ​វា​បោល​មក​ផ្ទះ​វិញ​ដោយ​ពុំ​មាន​របួស​អ្វី​បន្តិច​ឡើយ​។​

​លើសពីនេះ ពេល​ដែល​វា​វិលត្រឡប់​មក​វិញ​នៅ​ក​របស់​វា​ឃើញ​មាន​ចង​ឱប​ថង់​នីឡុង​មួយ ដែល​ក្នុងនោះ​ជា​សំបុត្រ​របស់​ក្រុមចោរ​។​

​សំបុត្រ​នោះ​សរសេរថា ៖ “​យើងខ្ញុំ​បាន​ធ្វើ​ខុស សូម​លោក​លើកលែង​ទោស​ឲ្យ​ពួក​យើង​ផង​!”​។​

​ពិត​ណាស់​ជំនួប​រវាង​ម្ចាស់​ដែល​ពិការភ្នែក​ទាំង​គូ និង​សុនក​ដែលជា​អ្នក​នាំ​ផ្លូវ ជា​ជំនួយការ ជា​សមាជិក​គ្រួសារ​… ពោរពេញ​ទៅដោយ​ដំណក់​ទឹកភ្នែក​។​

​ជា​ចោ​រពុំ​ប្រាកដថា ពេល​ណា​ក៏​អ្នក​ទាំងនោះ​បាត់បង់​អស់​សីលធម៌​ជា​មនុស្ស​ឡើយ ដូច​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តែផ្តាំ​ថា រឿង​ចោរ ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​… គប្បី​ទុកឲ្យ​តុលាការ ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ​។ យើង​អាច​ជួយ​ឃាត់ ជួយ​រារាំង ជួយ​ចាប់ ប៉ុន្តែ​មេត្តា​កុំ​វាយដំ កុំ​សម្លាប់ ទុកឲ្យ​ច្បាប់​គេ​ចាត់ការ​ទៅ​៕ សូ​យ​ន​

spot_img
×