Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ២០១៨ ព្រឹត្តការណ៍​សង្ក្រាន្ត​វត្តភ្នំ​

spot_img

​ភ្នំពេញ ៖ ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ព្រឹត្តការណ៍ស​ង្ក្រា​ន្តវត្ត​ភ្នំ​លើកទី​២ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ គ​.​ស​.២០១៨ នៅ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា ឆ្នាំ​២០១៨​។​

​សង្ក្រាន្ត​វត្តភ្នំ​លើក​ទី​២ នឹង​នាំមក​ជូន​បងប្អូន​សប្បាយ​ជាមួយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​ដូចជា ទាញ​ព្រ័ត្រ បោះ​អង្គញ់ វាយ​ក្អម ចោល​ឈូង លាក់​កន្សែង ចាប់​កូនខ្លែង ដណ្ដើម​ស្លឹកឈើ ខាំ​ប៉ិកួៈ ពាំ​ពងមាន់ អូស​ធៀង​ស្លា​-​ល​- ការតាំងពិព័រណ៍​សម្ភារៈ​ផ្សេងៗ​ក្នុងភូមិ​ខ្មែរ និង​មាន​ការប្រគំ​តន្ត្រីសម័យ​វង់​ធំ​ផង​ដែរ​។ សូម​អញ្ជើញ​បងប្អូន​ទាំងអស់ ចូលរួម​សប្បាយរីករាយ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្ត​ភ្នំ​លើ​ក​ទី​២ រយៈពេល ៣​ថ្ងៃ នៅ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​៕​ ​ដោយ​៖​កូឡាប​

spot_img
×