Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FBI ទៅដល់​ទី​កន្លែង​សង្ស័យថា មាន​លាក់ទុក​ឃ្លាំង​មាស​តម្លៃ ៥៥​លាន​ដុល្លារ

spot_img

​ក្រុម​ស្រាវជ្រាវ​រុករក​កំពុង​ទៅដល់​ចំណុច​ដាច់ស្រយាល​មួយ នា​តំបន់ភ្នំ​ភាគ​ពាយ័ព្យ រដ្ឋ Pennsylvania ដែល​ជា​កន្លែង​ចំនួន​មាស​បាន​បាត់ ឬ​លាក់ទុក​នៅ​ទីនេះ កាលពី​ឆ្នាំ ១៨៦៣ ក្នុងអំឡុង​សង្គ្រាម​ក្នុងស្រុក របស់​ភាគី​សហព័ន្ធ​ភាគ​ខាងជើង -​នេះ​បើ​តាម USA Today ។​

អ្នកនាំពាក្យ FBI បដិសេធ​ពុំ​បកស្រាយ​ពី​មូលហេតុ​ដែល​ភ្នាក់ងារ​របស់​ខ្លួន​មាន​វត្តមាន​នៅ​ទីនោះ ។​

​តាម​ក្រុម​ប្រមាញ់​ឃ្លាំង​ទ្រព្យ Finders Keppers ដែល​តាំងពី​យូរណាស់​មកហើយ អះអាងថា ធ្លាប់​ឃើញ​មាស​កប់​ក្នុងព្រៃ​អភិរក្ស​ជាតិ នៅ Dents Run ចម្ងាយ​ពី​ទីក្រុង Pittsburgh​ប្រមាណ ២១៧ គីឡូម៉ែត្រ ភាគ​ឦសាន្ត​។ ចំនួន​មាស​ទាំងនេះ បាន​ត្រូវ​បាត់ស្រមោល លើផ្លូវ​ដឹកជញ្ជូន​ពី​ឃ្លាំងប្រាក់​នៅ Philadelphia, រួមមាន ២៦ ឬ ៥២​ដុំ ទម្ងន់ ២៣​គីឡូក្រាម តម្លៃ​បច្ចុប្បន្ន គឺ ២៧-៥៥​លាន​ដុល្លារ ។​

​ចំណុច​ក្រហម​ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ចំនួន​មាស​នេះ​ត្រូវបាន​គេ​លាក់​មុន​នោះ មាន​ក្រុង​មួយ​បាន​រកឃើញ​កន្លែង​កប់​ទុក​មាស​នេះ​តាមរយៈ​ម៉ាស៊ីន​រាវ​លោហធាតុ​កម្លាំង​ខ្លាំង ប៉ុន្តែ​ក្រសួង​ធនធានធម្មជាតិ និង​អភិរក្ស​អាមេរិក​ពុំ​អនុញ្ញាតឲ្យ​ធ្វើ​ការជី​កកកាយ​៕ ចន្ទ្រា​

spot_img
×