Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក​ដឹក​សព បុក​ជាមួយ​ទូក​ដឹក​ត្រី បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

spot_img

​ក្រចេះ ៖ មាន​ករណី​ទូក​មួយ​គ្រឿង​ដឹក​សាកសព បាន​បើក​បុក​ជាមួយ​ទូក​ដឹក​ត្រី បណ្ដាល​ឲ្យ​បុរស​ម្នាក់​នៅ​ចំណុច​កោះ​រងាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ។​

​នៅវេលា​ម៉ោង​ប្រមាណ​ជា ២​រសៀល​ថ្ងៃ​ដដែល​នេះ សាកសព​បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច សាច់ញាតិ​បងប្អូន និង​ប្រជាពលរដ្ឋ រក​ឃើញ​សព​អណ្តែត​ទឹក​ទន្លេមេគង្គ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រោយ​បាត់​ខ្លួន​ជិត​៩​ម៉ោង ក្នុង​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរ ផ្លូវទឹក ។ សាកសព​ជនរងគ្រោះ​មានឈ្មោះ ផា សីហា អាយុ ៣៨​ឆ្នាំ មុខរបរ​ទិញ​ត្រី រស់នៅ​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​ស្លាប់​ដោយសារ​ពេល​ទូក​បុក​គ្នា ជនរងគ្រោះ​ក៏​ធ្លាក់​ចូល​ទឹក​ហើយ​ក្បាល​ត្រូវ​នឹង​ស្លាប​ចាក់​ម៉ាស៊ីន​ទូក​បណ្តាលឲ្យ​រយះ របួស ក៏​លង់ទឹក​ស្លាប់​។​

​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​សំបូរ បាន​អះអាង​ថា គឺ​បាន​កើតឡើង​បន្ទាប់ពី​មាន​ទូក​ដឹក​សាកសព​មួយ ដែល​ស្លាប់​ដោយសា​រពស់​ចឹក បាន​បើក​បុក​ជាមួយ​ទូក​ដឹក​ត្រី ក៏​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដែលជា​អ្នកបើកបរ​ទូក​ដឹក​ត្រី​ធ្លាក់​ចូលទៅក្នុង​ទឹក ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×