Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃ​ស្តុក ក្នុង​បន្ទប់​នៃ​ទីក្រុង​យក្ស New York City (រូប ១២ សន្លឹក Video inside)

spot_img

​រុក្ខជាតិ​បៃតង​ជា​វត្ថុ​ចម្បង សម្រាប់​ជីវិត​អ្នកក្រុង​ទំនើប​។ ការរស់នៅ​ក្នុង​ទីក្រុង​ដែល​មិន​ចេះ​ដេក​មួយ “City Never Sleep” ពួកគេ​ត្រូវការ​កន្លែង​សម្រាក​ខួរក្បាល​មួយ បន្ទាប់ពី​ពួកគេ​សម្រាក​ពី​ភាព​មមាញឹក​ជា​រៀងរាល់ថ្ងៃ ដូច​ជា​កញ្ញា​ម្នាក់នេះ គឺ​នាង Summer Rayne Oakes ជា​តារា​បង្ហាញ​ម៉ូត​នៅ​ទីក្រុង ញូយ៉ក បានប្រែក្លាយ Brooklyn apartment របស់​នាង​ឲ្យទៅ​ជា​ព្រៃ​ត្រូពិ​កមួយ ដែល​មាន​រុក្ខជាតិ​ដល់​ទៅ ៥០០ ដើម មាន​តូច មាន​ធំ ដែល​ដើមឈើ​ទាំងនោះ​មាន ១៥០ ប្រភេទ​ខុសៗ​គ្នា ។

ការ​ធ្វើ​របៀប​នេះ​នៅក្នុង​ផ្ទះ​នៃ​អគារ​ខ្ពស់ វា​បាន​ផ្លាស់ប្តូរ​សភាព​អ៊ូអរ ឈូឆ ដែល​ធ្វើឲ្យ​មនុស្ស​មានអារម្មណ៍​ស្ងប់ស្ងាត់ និង​មិន​ស្ត្រេ​ស​ខ្លាំង​ចំពោះ​ការរស់នៅ​ក្នុង​ទីក្រុង​យក្ស​មួយ​នេះ​។ នេះ​គួរតែ​ជា​លំនាំ​សម្រាប់​អ្នក​ធ្វើ​ការដែល​ពុំ​សូវ​មាន​ពេល​សម្រាក​ដើរលេង​ទៅ​ទី​ឆ្ងាយ គួរតែ​រៀបចំ​កន្លែង​រស់នៅ​ឲ្យមាន​ផា​សុកភាព​របៀបនេះ ព្រោះថា រុក្ខជាតិ​បៃតង វា​អំណោយផល​ក្នុងការ​ធ្វើឲ្យ​មនុស្ស​មានអារម្មណ៍​ស្រស់ស្រាយ ហើយ​វា​ផ្តល់​សេចក្តីសុខ​ដល់​អ្នករស់នៅ​៕ ក្ខិ​ណី​

 

spot_img
×