Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយកូន​៤​​បង្ហោះ​រូប «​សង្វារ​ពោះ​» ឡើងស្អេកស្កះ​ ​ដោយ​គ្មាន​ការអៀនខ្មាស ព្រោះតែ​បំណង​មួយ​នេះ​…

spot_img

​ម្តាយ​វ័យក្មេង​នៃ​កូន​៤​នាក់​ដ៏​ស្រស់ស្អាត​ម្នាក់ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ចែករំលែក​រូបថត​បញ្ចេ​ញ​ក្បាលពោះ​របស់​នាង​ពោរពេញ​ដោយ​សង្វា នៅលើ​បណ្តាញ​សង្គម ដោយ​គ្មាន​ការ​ខ្មាសអៀន ក្នុង​បំណង​ចង់​ឲ្យ​បុរសៗ​កុំ​ស្អប់ខ្ពើម ពីស​ភាព​ផ្ទៃពោះ​ដ៏​អាក្រក់​មួយ​នេះ​របស់​ស្ត្រី​ជា​ប្រពន្ធ ខណៈដែល​នារី​នៅ​លីវ​មួយចំនួន បាន​ពេល​ឃើញ​ហើយ និយាយថា ពួកគេ​មិន​ចង់បាន​កូន​ឡើយ ។

​អ្នកនាង Doreen Ching អាយុ ២៣ ឆ្នាំ បាន​ចែករំលែក​រូបភាព​ផ្ទៃពោះ​របស់​នាង ពោរពេញ​ដោយ​សង្វារ នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ទទួលយក​ការពិត​ដែល​សាច់​ពោះ​របស់​អ្នកនាង មិនអាច​ស្រស់ស្អាត ដូច​កាលដែល​នាង​មិនទាន់​ក្លាយជា​ម្តាយ​របស់គេ​នោះ ។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម អ្នកនាង Ching បាន​រម្លឹក​ពី​ដំណើររឿង​ដែល​មិត្តភក្តិ​ជាច្រើន បាន​ព្រមាន​នាង​ពី «​ផលប៉ះពាល់​» ដែល​កើតឡើង​ជាមួយ​កូន​ទី​៤​របស់​នាង ។ នាង​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

«​កាលពី​ខ្ញុំ​មាន​អាយុ​ទើបតែ​២១​ឆ្នាំ ខ្ញុំ​មិន​គិតថា ខ្ញុំ​អាចនឹងទទួល​យក​ការពិត​នៃ​សាច់​ពោះ​របស់ខ្ញុំ​បែបនេះ ក្នុង​មួយជីវិត​ទេ ។ រឿង​ដំបូង​ដែល​ខ្ញុំ​បានធ្វើ បន្ទាប់​ចាកចេញ​ពី​បន្ទប់​សម្រាល គឺ​មើល​ពោះ​ខ្លួនឯង និង​ក៏​យំ​តែម្តង ព្រោះ​វា​បែក​ជា​សង្វារ​ធំៗ​គួរ​ឲ្យ​រន្ធត់​បែបនេះ​» ។​

​អ្នកនាង​ក៏បាន​សរសេរ​ទៅកាន់​ប្តី​របស់​នាង​ឈ្មោះ Toh Yang Ming ថា​៖ «​សង​ពោះ​របស់ខ្ញុំ​វិញ​មក​!» ។​

​នាង​និយាយថា​៖ «​មនុស្ស​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា មើលទៅ​ខ្ញុំ​អាក្រក់ និង​គួរ​ឲ្យ​ខ្ពើម​ខ្លាំងណាស់ ហើយ​ថា​ពួកគេ​ចង់​ចង់​ក្អួត​» ។​

​អ្នក​ដទៃទៀត បាន​សម្តែង​ភាព​ស្លុតរន្ធត់ នៅពេល​ឃើញ​សភា​ពពោះ​របស់​នាង​បែបនេះ ខណៈ​ស្រីៗ​មួយចំនួនទៀត បាន​លាន់មាត់​ថា ពួកគេ​ពិតជា​ខ្លាច​ណាស់ មិន​ចង់​ពរ​ពោះ​ឆ្លងទន្លេ​ឡើយ ។​

​ទោះយ៉ាងណា មនុស្ស​ជាច្រើន​បានបង្ហាញ​ការគាំទ្រ និង​កោតសរសើរ​ចំពោះ «​ភាពក្លាហាន​» របស់​នាង ដោយ​ខ​មិន​ថា​៖

«​ខ្ញុំ​គ្រាន់តែ​មើលឃើញថា អ្នក​ស្អាត ហើយ​ស្រលាញ់​ដោយ​អស់ពី​ចិត្ត​»
«​អ្នកជា​ម្តាយ​ដ៏​ស្រស់ស្អាត​»!
«​មាន​មោទនភាព​ណាស់ ។ អ្នក​ពិតជា​ស្រស់ស្អាត​មែន​!»

​ទោះយ៉ាងណា នាង​ក៏បាន​លើកទឹកចិត្ត​បុរស​ទាំងអស់ ឲ្យ​គោរព​ស្ត្រី​ផង ព្រោះ​គ្មាន​ស្ត្រី​ណា​ម្នាក់​ចង់​កើតមាន​បញ្ហា​មកលើ​រូប​សម្រស់​ខ្លួន​បែបនេះ ក្នុង​ជីវិត​របស់​ពួកគេ​ឡើយ ៕ ចន្ទី​

spot_img
×