Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់ និង​កោតសរសើរ ដូច្នេះ​មាន​ឱកាស​ឡើង​តំណែង ឡើង​ប្រាក់ខែ​។ លុយកាក់ សម្ពាធ​ហិរញ្ញវត្ថុ​កើនឡើង អ្នក​ត្រូវ​ប្រឈម​នឹង​បញ្ហា​លុយកាក់​។ មនោសញ្ចេតនា កុំ​ដោយសារ​តែ​រវល់​នឹង​ការងារ នាំឲ្យ​សោះអង្គើយ​ដល់​មនោសញ្ចេតនា​ចំពោះ​គូស្នេហ៍​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ស្ថិរភាព គួរ​ចេះ​ស្តាប់ ពិគ្រោះ​យោបល់​គ្រប់​គ្នា​នៅ​ជុំវិញ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ក្រៅ​។ មនោសញ្ចេតនា រីករាយ កក់ក្តៅ​។​

​ឆ្នាំ​ខាល ៖ ការងារ រវល់​ខ្លាំង ដោយ​លទ្ធផល​ក៏​មិនសូវ​ជា​គាប់ប្រសើរ​។ លុយកាក់ ចំណូល​កើនឡើង មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា ថ្ងៃនេះ​អ្នក​អាច​រកឃើញ​គូស្នេហ៍​ពិតប្រាកដ​។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​យ៉ាង​ងាយស្រួល ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ ប្រាក់​វិនិយោគ​។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ ស្មារតី​មិន​នឹងនរ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ គួរ​ប្រយ័ត្នប្រយែង​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ជួញដូរ​។ មនោសញ្ចេតនា ល្អប្រសើរ មាន​ភាព​សុខដុមរមនា​នឹង​គ្នា​។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ មាន​អ្នក​ជួយ​យក​អាសា គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​។ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ម៉ត់ច​ត់​។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ មានរឿង​រកាំរកូស​នឹង​គ្នា​។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវមាន​ផែនការ​ជាក់ស្តែង​ទើប​ការងារ​សម្រេច​បាន​ដូច​បំណង​។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចំណាយ​ដើម​ទុនវិនិយោគ រកស៊ី​។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​ន​ទិក​បន្តិច ដើម្បី​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​កក់ក្តៅ​។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន​, អាច​សម្រេចបាន​យ៉ាង​ឆ្នើម​នូវ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ឲ្យ​។ លុយកាក់ មាន​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់​ជាច្រើន​មក​ដល់​អ្នក​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។​

​ឆ្នាំ​វក ៖ ការងារ ដំណើរការ​ដោយ​ជោគជ័យ​តាម​គម្រោង​របស់​អ្នក​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ ចំពោះ​ស្ត្រី​ថ្ងៃនេះ​អាច​និយាយថា ជា​ថ្ងៃ​ដ៏​កាក់កប​។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​វត្តមាន​ជន​ទី​៣ ចូល​មក​ជ្រៀតជ្រែក​ក្នុង​រឿង​មនោសញ្ចេតនា​របស់​អ្នក​។​

​ឆ្នាំ​រកា ៖ ការងារ គួរ​កែប្រែ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ​។ លុយកាក់ សំចៃ​ការចំណាយ កុំ​ខ្ជះខ្ជាយ​បញ្ចៀស​ការ​ខ្ចីបុល​គេ​។ មនោសញ្ចេតនា មិនបាន​ល្អ ពុំមែន​ជា​ថ្ងៃ​សក្តិសម​សម្រាប់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡ​ញ់​។​

​ឆ្នាំចរ ៖ ការងារ កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ត្រូវ​អត់ធ្មត់​កុំ​តបត​។ លុយកាក់ រីកចម្រើន ចំណូល​មាន​ជា​ហូរហែ​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​៕

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ចង់​កាច់​បំបាក់​អ្នក​។ លុយកាក់ ពុំ​ល្អ​ប្រសើរ គ្មាន​ឱកាស​រក​ចំណូល​ថែម ។ មនោសញ្ចេតនា ពុំគួរ​ស្តាប់​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ចំណងស្នេហ៍​របស់អ្នក ។​

spot_img
×