Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ស្នើ​កូរ៉េខាងជើង រៀបចំ​កិច្ចចរចា​ថ្នាក់​មន្ត្រីជាន់ខ្ពស់​

spot_img

​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កាលពី​ថ្ងៃ​ទី ២២ មីនា ឲ្យដឹងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ស្នើ​ជា​ផ្លូវការ​ទៅកាន់​កូរ៉េខាងជើង ដើម្បី​រួមគ្នា​រៀបចំ​កិច្ចចរចា​ថ្នាក់​មន្ត្រីជាន់ខ្ពស់​រវាង​កូរ៉េ​ទាំង​ពី​នៅ​ថ្ងៃ ២៩ មីនា នា​អគារ​ឯកភាព​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ដើម្បី​ពិភាក្សា​ការងារ​រៀបចំ​ជំនួប​កំពូល​អន្តរ​កូរ៉េ​នៅ​អំឡុង​ចុង​ខែ​មេសា​ក្រោយនេះ​។​

ពលទាហាន​កូរ៉េខាងជើង​កំពុង​ឈរ​យាម​នៅ​តំបន់​

​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​ឲ្យដឹងថា ៖ “​ឆ្លង​តាម​ខ្សែរយៈ​ទាក់ទង​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom នៅ​ព្រឹក​ថ្ងៃ ២២ មីនា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ស្នើសុំ​កូរ៉េខាងជើង​រៀបចំ​កិច្ចចរចា​ថ្នាក់​មន្ត្រីជាន់ខ្ពស់​រវាង​ភាគី​ទាំង​២ នៅ​ថ្ងៃ​ទី ២៩ មីនា ដើម្បី​បម្រុង​សម្រាប់​កិច្ចប្រជុំ​កំពូល​ត្បូង​-​ជើង ឆ្នាំ ២០១៨”​។​

​ក្រសួង​នេះ​ក៏​នៅ​បានឲ្យ​ដឹង​បន្ថែម​ថា សមាសភាព​ប្រតិភូ​កូរ៉េ​ខា​ត្បូង​រួមមាន ៣​រូប ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ឯកភាព Cho Myong-kyun ។ ក្រសួង​ដដែល​ឲ្យដឹង​បន្ថែម​ថា ៖ “​រដ្ឋាភិបាល​កូរ៉េខាងត្បូង​លើកឡើង​នូវ​ផែនការ​បំណង​ត្រៀម​បម្រុង​ឲ្យបាន​ម៉ត់ច​ត់​នូវល​ក្ខណៈចាំបាច់ ក៏​ដូចជា​ខ្លឹមសារ​ពិភាក្សា​ផ្សេងទៀត​ជាមួយ​កូរ៉េ​ខាងជើង បំណង​ធ្វើ​យ៉ាងណា​ឲ្យ​ជំនួប​កំពូល​អន្តរ​កូរ៉េ​ទទួលបាន​ជោគជ័យ​។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​មុននេះ​១​ថ្ងៃ ក៏​បានឲ្យដឹងថា សមាសភាព​ភាគី​កូរ៉េខាងត្បូង ៣ រូប រួមមាន រដ្ឋមន្ត្រី​ក្រសួង​ឯកភាព Cho Myong-kyun មន្ត្រី​ម្នាក់​មក​ពី​វិមាន​ប្រធានាធិបតី និង​ស្ថាប័ន​ចារកម្ម​ជាតិ​៕ សូ​យ​ន​

spot_img
×