Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ហូជីមិញ​ឆេះ​អគារ​ទំនើប បណ្តាលឲ្យ​មនុស្ស ១៣​នាក់ ស្លាប់ និង​១៤​នាក់​ទៀត​រងរបួស​​ (Video inside)

spot_img

​ព័ត៌មាន​ថ្មី​បំផុត​ពី​ការិយាលល័យ​ពន្លត់អគ្គិភ័​យរបស់​ទីក្រុង​ហូជីមិញ អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​អគារ Carina ក្នុងខ័ណ្ឌ​លេខ​៨ មកទល់​ម៉ោង ៥​និង​២០​នាទី​ព្រឹក​នេះ មាន​មនុស្ស ១៣​នាក់ បាន​ស្លាប់ និង ១៤​នាក់​ទៀត​រងរបួស​។​

​កន្លែង​កើតហេតុ​នៅ​ព្រឹក​មិញ​នេះ​

​ផ្នែក​អគ្គិភ័យ​ទីក្រុង​នេះ​ឲ្យដឹងថា វេលា​ម៉ោង​ប្រមាណ ១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ២៣ មីនា នៅ​ជាន់​ក្រោម​នៃ​អគារ Carina ស្រាប់តែ​ឃើញ​ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​។ អណ្តាតភ្លើង​បាន​លេប​ត្របាក់​១​ជាន់ៗ ធ្វើឲ្យ​ផ្ទាំង​បេតុង​បាក់​រលំ​ចុះ មនុស្ស​ជាច្រើន​ជាប់​គាំង​ខាង​ក្នុង ខណៈពេល​ដែល​អ្នក​គ្មាន​ឱកាស​ចេញពី​ក្នុង​បន្ទប់​នៅ​ជាន់​លើ​។​

​មាន​មនុស្ស​យ៉ាងតិច ១៣​នាក់ បាន​ស្លាប់ ហើយ ១៤​នាក់​រងរបួស​។​

​ពត៌មាន​ពី​ផ្នែក​អគ្គិភ័យ​រហូតដល់​ម៉ោង​៤​ព្រឹក​មិញ​នេះ ទើប​គេ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទោះ​យ៉ាងណា​ផ្សែង​អួរ​អាប់​នៅ​បន្ត​ហើរ​ចេញ​ខ្មួលខ្មាញ់​ពី​ជាន់​ខាងក្រោម ។​

Carina Plaza គឺជា​អគារ​ជាន់ខ្ពស់​ទើប​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់ ៦​ឆ្នាំ​ប៉ុណ្ណោះ វា​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ជិត ២០.០០០ m² ៕ សូ​យន​

spot_img
×