Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បន្ថយ​សំឡេង​ជាមួយ​អាមេរិក ក្នុង​រឿង​ពាណិជ្ជកម្ម​

spot_img

​ខណៈពេល​ដែល​អាមេរិក​កំពុង​មាន​ផែនការ វាយ​ពន្ធ​រាប់សិប​ពាន់​លាន​ដុល្លារ​ចំពោះ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន នាយករដ្ឋមន្ត្រី​ចិន​បាន​បំផុស​ចលនា “​សម្រុះសម្រួល​” -​នេះ​បើ​តាម Nikkei ។​

​នាយករដ្ឋមន្ត្រី Ly Khac Cuong

​នាយករដ្ឋមន្ត្រី​ពោលថា ៖ “​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធំ​របស់​អាមេរិក ពុំមែន​ជា​រឿង​ដែល​យើងខ្ញុំ​ចង់​ឃើញ​នោះទេ រឿង​ដែល​យើងខ្ញុំ​ច​លង់​ឃើញ​នោះ​គឺ​ពាណិជ្ជកម្ម​ស្មើភាព​”​។ ដើម្បី​អនុវត្ត​បាន​ប្រការនេះ លោក Ly Khac Cuong បាន​អំពាវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន កាត់បន្ថយ​នូវ​គម្លាត​នៃ​បញ្ហា​ដែល​ចិន​អាច​ទិញ​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់​របស់​អាមេរិក ដែល​អាមេរិក​ពុំ​យល់ព្រម​លក់​ដោយ​សំអាង​មូលហេតុ​ការពារ​សន្តិសុខ​ជាតិ​។​

​លោក Ly ពោល ៖ “​យើងខ្ញុំ​សង្ឃឹមថា អាមេរិក​នឹងមិន​រំលង​ចោល​ឱកាស​សំខាន់​នេះ ដើម្បី​តុល្យភាព​ចំណងទាក់ទង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។ ប្រសិនបើ​រំលង​ចោល​ប្រការ​នេះ មានន័យ​ថា អាមេរិក នឹង​បាត់បង់​ឱកាស​ល្អ​មួយ​ក្នុង​ការ​រក​លុយ​”​។​

​កាលពីដើម​ខែ​នេះ លោក Wang Yi ប្រមុខ​ការទូត​ចិន បាន​ព្រមាន​ថា ក្រុង​ប៉េកាំង នឹង​មាន​ការ​វាយបក​ចំពោះ​តារាង​ពន្ធ​ថ្មី​របស់​អាមេរិក​។ ប៉ុន្តែ​លោក Ly ហាក់​សម្រួល​បញ្ហា​គ្រា​អាមេរិក​កំពុង​សុ​ក្រិត​សុភាព​ផែនការ​វាយ​ពន្ធ​ថ្មី​កើនឡើង​ដល់​ទៅ ៦០​ពាន់​លាន​ដុល្លារ​។

​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ទៅ​កាន់​រដ្ឋសភា​ចិន​កាលពី​ថ្ងៃ ២០ កុម្ភៈ ប្រធាន​រដ្ឋ ស៊ី ជិន​ពៀន ក៏​បាន​បញ្ជូន​នូវ​សារ​សម្របសម្រួល​មួយ​ផង​ដែរ ខណៈពេល​លោក​ថ្លែងថា ៖ គ្មាន​ពេល​ណា​ដែល​ចិន​ស្វែងរក​អំណាច​ត្រួតត្រា ឬ​ចូលរួម​ក្នុង​ការបង្កើន​អំណាច​នោះទេ​។ មាន​តែ​អ្នក​ដែល​ធ្លាប់បាន​គំរាម​អ្នក​ផ្សេង​ឡើង​ក្លាយ​ជា​ទម្លាប់​ហើយ​នោះ ទើប​សំឡឹង​ឃើញ​អ្វីៗ​គ្រប់យ៉ាង​គឺជា​ការគំរាមកំហែង​។

​តាម​លោក​នាយករដ្ឋមន្ត្រី​ចិន ខឿន​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី​២​នេះ នឹង​បើក​ទូលាយ​ទីផ្សារ​វិនិយោគ​បរទេស​ក្នុង​បណ្តា​វិស័យ​ថែទាំ​សុខភាព អប់រំ សេវា​ហិរញ្ញវត្ថុ និង​ផលិតកម្ម​។ ទន្ទឹម​នោះ​ក៏​នឹង​លុបចោល​សំណូមពរ​នៃ​ការផ្ទេរ​បច្ចេកវិទ្យា -​បញ្ហា​មួយ​សំខាន់​ធ្លាប់​មាន​ការប្តឹងប្តល់ របស់​អាមេរិក​។ លោក Ly ក៏​ឲ្យដឹង​បន្ថែមថា ក្រុង​ប៉េកាំង​ក៏​នឹង​កាត់បន្ថយ​ពន្ធ​នាំចូល​ពិសេស​គឺ​ទំនិញប្រើប្រាស់​៕ សូ​យ​ន​

spot_img
×