Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​នាយទាហាន​អង់អាច គ្រា​យក​ខ្លួន​គ្រប​លើ​គ្រាប់បែក​ដែល​ទាហាន​ខ្លួន​ធ្វើ​ធ្លាក់ ដើម្បី​បញ្ចៀស​អន្តរាយ​ធំ​

spot_img

​នាយទាហាន​រុស្ស៊ី​ម្នាក់ នៅ​ថ្ងៃ ២២ មីនា បាន​ពាក់​លី​ជីវិត ព្រោះតែ​យក​ខ្លួន​ទៅ​គ្រប​ពីលើ​គ្រាប់បែក ដែល​ទាហាន​ថ្មី​ម្នាក់ “​ឡេ​ឡឺ​” គ្រា​ដែល​ធ្វើ​ឲ្យ​ធ្លាក់​គ្រាប់បែក​មួយ​គ្រាប់​ដែល​បាន​ដក​គន្លឹះ​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន TASS ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​២០ មីនា ក្នុងពេល​កំពុង​ហ្វឹកហាត់​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ទីក្រុង Belgorod ជិត​ព្រំដែន​អ៊ុ​យក្រែន​។ ព័ត៌មាន​ជាក់ស្តែង​ពី​យោធភូមិភាគ​ប៉ែក​ខាងលិច គឺ​ទាហាន​នោះ​កំពុង​ហ្វឹកហាត់​នៅក្នុង​លេណដ្ឋាន បាន​ធ្វើ​ឲ្យ​ធ្លាក់​គ្រាប់បែក​ដែល​ខ្លួន​បាន​ដក​គន្លឹះ ភ្លាមៗ​នោះ​នាយទាហាន​ជា​គ្រូ​បាន​ច្រាន​សិស្ស​ទាហាន​ហើយ​យក​ខ្លួន​បាំង​គ្រាប់​។ ផលវិបាក​នៃ​ការផ្ទុះ​នេះ ធ្វើឲ្យ​នាយទាហាន​រងរបួ​សសុះសាច់ ខណៈពេល​ដែល​ទាហាន​ថ្មី​ពុំ​មាន​របួស​សូម្បី​បន្តិច​។ ទោះបី​ក្រុម​វេជ្ជបណ្ឌិត​ប្រឹងប្រែង​សង្គ្រោះ​យ៉ាងណា​ក៏​គាត់​នៅតែ​ទទួលមរណៈភាព​ដែរ​។ នាយទាហាន​ខាងលើ​ត្រូវ​បាន​ស្នើ​មេដាយ ដោយសារ​គាត់​មាន​ស្នាដៃ​ការពារ​ថ្នាក់ក្រោម​៕ ចន្ទ្រា​

spot_img
×