Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ៣៧៥​គ្រួសារ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន ២​ នៅ​កោះកុង ព្រម​ទទួលយក​សំណង​

spot_img

​ខេត្ត​កោះកុង ​៖ ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ចំនួន ៣៧៥​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ចុងក្រោយ ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទម​សាគរ ខេត្ត​កោះកុង បាន​យល់ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន និង​បញ្ចប់​ជម្លោះ​ដីធ្លី​ខាងលើ​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។​

​វិវាទ​នេះ ខាង​ភាគី​ប្រជាពលរដ្ឋ​ចំនួន ៣៧៥​គ្រួសារ និង​ភាគី​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ បាន​ឯកភាព​ព្រម​ទទួលយក​ដំណោះ ស្រាយ របស់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រីករាយ និង​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​នោះទេ​។​
​ការដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ចំនួន ៣៧៥​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង ២​ខាងលើ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ កាល​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​មាន​ការចូលរួម​ពី លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​, លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង​, លោក George Edgar ឯកអគ្គរដ្ឋទូត​អឺរ៉ុប ប្រចាំ​កម្ពុជា​, លោក​ឧកញ៉ា លី យ៉ុង​ផាត់ តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ​, តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​។​

​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​ភ្លាមៗ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ចេញ​សេចក្តីប្រកាស អំពី​លទ្ធផល នៃ​ការដោះស្រាយ​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ចំ​ន ៣៧៥​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ទាំងពីរ ដោយ​បង្ហាញ​លទ្ធផល​ថា ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ បាន​ព្រមព្រៀង​គ្នា​បញ្ចប់​វិវាទ​ដីធ្លី​រុំ​ា​រ៉ស នៅ​ខេត្ត​កោះកុង​ជា​ស្ថាពរ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។
​ក្រសួង​រៀបចំ​ដែនដី បង្ហាញ​លទ្ធផល​ថា ខាង​ភាគី​ប្រជាពលរដ្ឋ​ចំនួន ១៥៧​គ្រួសារ បាន​យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣​ហិកតា និង​ទឹកប្រាក់ ២៥០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង ១​គ្រួសារៗ ប៉ុន្តែ​មិន​ដោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ដោះស្រាយ​រួច​នោះទេ​។ ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​ផ្សេង​ទៀត បាន​យល់ព្រម ទទួល​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥​ហិកតា ក្នុង ១​គ្រួសារៗ​។​

​ក្រសួង​រៀបចំ​ដែនដី ក៏​បានឲ្យ​ដឹង​ដែរថា ខាង​ភាគី​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ ក៏​បាន​យល់ព្រម​ឲ្យ​រដ្ឋកាត់​ដី​មាន​ទំហំ ៨២៥​ហិកតា ស្ថិតក្នុង​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ដើម្បីឲ្យរ​ដ្ឋ​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្តល់​ថវិកា ២៥០០​ដុល្លារ តាម​ចំនួន​បាន​ព្រមព្រៀង​ខាងលើ ជូន​ក្រុម​ប្រជាពលរដ្ឋ​ចំនួន ១៧៥​គ្រួសារ តាម​សំណូមពរ​។​

ការ​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំ​រ៉ៃ រវាង​ប្រជាពលរដ្ឋ ៣៧៥​គ្រួសារ មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ ឬ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង​ខាងលើនេះ ទទួល​បាន​ការ​សាទរ និង​កោតសរសើរ​ពី លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល មួយចំនួនទៀត​។ ពួកគេ​បាន​ចូលរួម​អបអរសាទរ ចំពោះ​សកម្មភាព របស់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ឈានដល់​មាន​ដំណោះស្រាយ​វិជ្ជមាន ដោយ​បាន​បិទ​បញ្ចប់​ជម្លោះ​ដីធ្លី​ខាងលើ​ជា​ស្ថាពរ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។

​អ្នកស្រី ផាវ ញ៉ើង តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១៧៥​គ្រួសារ បាន​សាទរ​ចំពោះ​ការ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី របស់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ​។ អ្នកស្រី បន្តថា ប្រជាពលរដ្ឋ​ពួកគាត់​បាន​ឯកភាព យល់ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ស្ករអំពៅ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​មួយ​នេះ​រួចហើយ​។ អ្នកស្រី ផាវ ញ៉ើង បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ពួកគាត់ ទាំង ១៧៥​គ្រួសារ បាន​ឯកភាព​ទទួលយក​សំណង​ជា​ដី នៅ​ទីតាំង​ខាងលើ​ក្រោយ​ដី​ក្រុមហ៊ុន​ស្ករ​អំពៅ ស្ថិតក្នុង​ឃុំ​ជីខ​លើ ក្នុង ១​គ្រួសារ មាន​ទំហំ​ដី ៣​ហិកតា និង​លុយ​ចំនួន ២៥០០​ដុល្លារ​សហរដ្ឋអាមេរិក​។

​ចំណែក លោក ញៀប សំអឿន អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង បាន​គាំទ្រ​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី របស់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ នៃ​រាជរដ្ឋាភិបាល ឈាន​ដល់​បញ្ចប់​ជម្លោះ​ដីធ្លី​រុំ​ា​រ៉ៃ រវាង​ប្រជាពលរដ្ឋ​ចំនួន ៣៧៥​គ្រួសារ មានទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្កអំពៅ​ចំនួន ២ នៅ​ខេត្ត​កោះកុង ឈាន​ដល់​បិទ​បញ្ចប់​ជម្លោះ​ដីធ្លី​រុំ​រ៉ៃ និង​មាន​លទ្ធផល​វិជ្ជមាន​នៅ​ពេល​នេះ​។

​លោក ញៀប សំអឿន ថ្លែង​ចាត់ទុក​យន្តការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៥​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ចុងក្រោយ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ នៅ​ខេត្ត​កោះកុង ថា​មាន​យន្តការ​ដោះស្រាយ​ល្អ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​កម្ពុជា ឲ្យទទួល​បាន​យុត្តិធ៌ម និង​មាន​ដី​សម្រាប់​ធ្វើ​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ដូចដើម​ឡើងវិញ​៕ ដែន សីមា

spot_img
×