Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោ​៣​ក្បាល ជួយសង្គ្រោះ​ក្មេងស្រី​ម្នាក់ ចាក​ផុតពី​ការធ្វើ​ទារុណកម្ម​បង្ខំ​ឲ្យ​រៀបការ​

spot_img

​តោ​៣​ក្បាល នៅ​ទ្វីបអាហ្វ្រិក​បាន​ជួយ​រំដោះ ក្មេងស្រី​ម្នាក់​ឲ្យ​រួច​ផុតពី​ជន​ចាប់ជំរិត​១២​នាក់ ដែល​ប៉ង​បង្ខំ​នាង​ឲ្យ​រៀបការ​-​នេះ​បើតាម Gueardan ចុះផ្សាយ​។​

​ក្រុម​ចាប់ជំរិត​នេះ បាន​ឃុំឃាំង​នាង​អស់​រយៈពេល​១​សប្តាហ៍ នា​តំបន់​ដាច់ស្រយាល​ភាគ​និរតី​អេ​ត្យូ​ពី ហើយ​វាយ​ធ្វើបាប​នាង​ជាប្រចាំ​។ ក្រោយមក​ហ្វូងគោ​បានបង្ហាញ​វត្តមាន រួច​បណ្តាញ​ពួក​ចាប់ជំរិត​ទាំងនេះ​ចេញទៅ រួច​បន្ត​នៅ​ការពារ​នាង​រហូតដល់​ពេល​ប៉ូលិស​មកដល់។​

ហ្វូង​តោ​

​នាយប៉ូលិស Wondimu Wendaju ពោលថា ៖ “​ពួកវា​នៅ​ការពារ​នាង​អស់​ពាក់កណ្តាល​ថ្ងៃ ទម្រាំ​ប៉ូលិស និង​ក្រុមគ្រួសារ​រក​នាង​ឃើញ​។ ក្រោយមក​ពួកវា​ក៏​ចាកចេញ​ទៅដោយ​បន្សល់ទុក​នាង​ប្រៀបដូចជា “​កាដូ​”​មួយ​។​

​នាង​ពោល​បន្ថែម ៖ “​ប្រសិន​ក្រុម​តោ​នេះ ពុំបាន​មក​ទេ រឿងរ៉ាវ​អាក្រក់​ពិតជា​លើកឡើង​។ ធម្មតា​នាង​នឹងត្រូវ​រំលោភ​វាយដំ​ព្រៃផ្សៃ​ដើម្បី​បង្ខំ​ឲ្យ​រៀបការ​”​។​

Stuart Williams អ្នកជំនាញការ​ពី​សត្វព្រៃ និយាយថា ក្មេងស្រី​ត្រូវបាន​តោ​សង្គ្រោះ ប្រហែល​ដោយសារ​នាង​បាន​យំ​។ តាម​លោក​គឺ ៖ “​សំឡេង​យំ​ខ្សឹកខ្សួល​របស់​នាង​បានធ្វើ​ឲ្យ​ហ្វូង​តោ​ច្រឡំ​ថា ជា​សំឡេង​របស់​កូន​តោ​។ ប្រការនេះ​នៅបាន​ស្រាយ​បញ្ជាក់ថា ហេតុអ្វី​ពួកវា​ពុំ​ស៊ីសាច់​របស់​នាង​”​។​

​ក្រោយ​ហេតុការណ៍​នេះ ក្មេងស្រី​ពិតជា​តក់ស្លុត ហើយ​ភ័យខ្លាច​យ៉ាងខ្លាំង​បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល​ស្នាមរបួស បណ្តាលមកពី​ការវាយដំ​។​

​ប៉ូលិស​បាន​ចាប់ខ្លួន បុរស​៤​នាក់ ហើយ​កំពុង​បន្ត​រក​បុរស​៣​នាក់​ទៀត​ដើម្បី​យកមក​សួរចម្លើយ និង​ផ្តន្ទាទោស​៕​ ដោយ ៖ សូយន

spot_img
×