Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ​ក្នុង​កិច្ចការពារ និង​ថែរក្សា​សន្តិភាព​សម្រាប់​ប្រទេជាតិ​

spot_img

ភ្នំពេញ ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​រក្សា​សន្តិភាព​ក្នុងប្រទេស​កម្ពុជា​។ កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ​ក្នុង​កិច្ចការពារ និង​ថែរក្សា​សន្តិភាព​សម្រាប់​ប្រទេជាតិ​ដែល​បាន​បង្ក​លក្ខណៈ​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​កាន់តែ​ល្អប្រសើរ​។​

សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា យើង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការទប់ស្កាត់​អំពើចោរកម្ម គ្រឿងញៀន និង​ទប់ស្កាត់​ជន​អន្តោ​ប្រវេ​ស​ខុសច្បាប់ ព្រមទាំង​បញ្ហា​អសកម្ម​មួយចំនួន​ទៀត​ផង​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ នៃ​ក្រសួង​មហាផ្ទៃ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​៧​ចំនុច ដល់​ក្រសួង​មហាផ្ទៃ ពង្រឹង​ការថែរក្សា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ក្នុងប្រទេស​: ១)​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យបាន​មុះមុត និង​ចូលរួម​ថែរក្សា​សន្តិភាព ព្រោះ​សន្តិ នាំមក​នូវ​ការអភិវឌ្ឍ​។ ២)​ត្រូវ​ខិតខំ​រួមគ្នា​ធានា​ដល់​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨ ខាង​មុននេះ ប្រកប ដោយ​ប្រជាធិបតេយ្យ សេរី​ត្រឹមត្រូវ យុត្តិធម៌ និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​បោះឆ្នោត​អោយ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីក​ចម្រើ​បន្តទៀត​។ ៣)​ត្រូវ​បន្ត​លើកកម្ពស់​សុវត្ថិភាព​សារណៈ សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ និង​រួម​គ្នា​សហកា​ជាមួយ ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ភាពអសន្តិសុខ​ក្នុងសង្គម និង​ត្រូវ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ៤)​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យបាន​ខ្លាំងក្លា ដោយ​សហការ​ជាមួយ​ស្ថាន​ប័ន​ពាក់​ពន្ធ័​នានា និង​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​។​

៥)​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អនុវត្ត​ច្បាប់​ច​រារណ៍​ផ្លូវគោក​ឲ្យបាន​ល្អ​ប្រសើរទាំង​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​លើស​ទម្ងន់ និង​ចូលរួម​ទប់ស្កាត់​គ្រោះមហន្តរាយ​ផ្សេងៗ​ដូច​ជា​អគ្គីភ័យ​ជាដើម​។ ៦)​ត្រូវ​រៀបចំ​និង​ពន្លឿន​ការផ្ទេរ​មុខងារ​មន្ត្រី​សាធារណៈ​ឲ្យ​បាន​សមស្រប​តាម​តួនាទី និង​ការទទួលខុសត្រូវ ដើម្បី​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​។ ៧)​ត្រូវខិតខំ​លើ​កម្ពស់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ត្រឹមត្រូវ ដោយ​មិន​មាន​ការរើសអើង ដូចជា​ការធ្វើ​អត្ត​សញ្ញា​ប័ណ្ណ សៀវភៅ​គ្រួសារ និង​ការងារ​ផ្សេងៗ​ដែល​ទា​ក់ទង់​ទៅ​នឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×