Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ត្រូវបាន​សង្ស័យថា កំពុង​ពិសោធន៍​ម៉ាស៊ីន​កាំជ្រួច​ថ្មី​

spot_img

តាម Diplomat ដែល​ដកស្រង់​ប្រភព​ច្បាស់ការ​ពី​រដ្ឋាភិបាល​អាមេរិក​ឲ្យ​ដឹងថា កូរ៉េខាងជើង​ហាក់ដូច​ជា​កំពុង​ពិសោធន៍​ប្រភេទ​គ្រឿងយន្ត​ថ្មី​ប្រើ​ឥន្ធនៈ​នឹង​សម្រាប់​កាំជ្រួច​អន្តរទ្វីប នា​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត Hamhung​។​

ការ​បង្ហោះ​កាំជ្រួច​មួយ​របស់​កូរ៉េខាងជើង​

​ប្រភព​ដដែល​បញ្ជាក់ថា ការសាកល្បង​គ្រឿង​ម៉ាស៊ីន​ប្រើ​ឥន្ធនៈ​រឹង ទើប​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​មុននេះ​។ នេះ​ជា​ព័ត៌មាន​ដំបូង​ពី​ករណី​ពិសោធន៍​ប្រភេទ​ម៉ាស៊ីន​បែបនេះ ត្រូវបាន​ទម្លាយ​ចេញ គិតពី​ខែ ៣/២០១៦ គ្រា​ដែល​មេដឹកនាំ Kim Jong-Un បាន​ទៅពិនិត្យ​ផ្ទាល់​ការសាកល្បង​ដែល​ប្រព័ន្ធ​ឃោសនា​ព្យុងយ៉ាង​ហៅថា “​ម៉ាស៊ីន​កាំជ្រួច​ប្រើប្រាស់​ឥន្ធនៈ​រឹង ថាមពល​ខ្ពស់ ហើយ​បែង​ចែកជា​ថ្នាក់​”​។​

​ម៉ាស៊ីន​នេះ​ត្រូវបាន​ពិសោធន៍​តាមរបៀប​ដាក់​ផ្តេក ខុសពី​របៀប​បញ្ជូន​ដែល​មុននេះ​កូរ៉េខាងជើង តែង​អនុវត្ត​ជាមួយ​កាំជ្រួច​ដែល​ម៉ាស៊ីន​ថា ប្រើ​ឥន្ធនៈ​រាវ​។​

​មកទល់​ខណៈពេល​នេះ បណ្តា​ម៉ាស៊ីន​ប្រើ​ឥន្ធនៈ​រឹង​បាន​ត្រូវ “​ពូតផ្តុំ​” សម្រាប់​កាំជ្រួច​អន្តរទ្វីប Pukguksong ដែល​មុននេះ វា​ប្រើ​ឥន្ធនៈ​រាវ បន្ទាប់មក​ត្រូវបាន​ផ្ទេរ​សន្សឹមៗ​មក​ប្រើ​ឥន្ធនៈ​រឹង​វិញ ។​

​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ កូរ៉េខាងជើង​បាន​បន្ត​ពិសោធន៍​សាកល្បង​ម៉ាស៊ីន​កាំជ្រួច​ប្រើ​ឥន្ធនៈ​នឹង​ចំពោះ​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម KN15/Pukgukson-2​។ លោក Kim Jong-Un បាន​បញ្ជាក់ថា ប្រភេទ​កាំជ្រួច​នេះ​កំពុង​ត្រូវបានធ្វើ​ការផលិត​ចេញ​រាប់សិប​បន្ទាប់ពី​ការសាកល្បង​ខែ​២ ដើមឆ្នាំ​នេះ​មក ។ តាម Diphomat ដដែល កម្លាំង​ចារកម្ម​របស់​អាមេរិក​ក៏បាន​បញ្ជាក់​បញ្ហា​នេះ​។​

​បច្ចុប្បន្ន ការពិសោធន៍​ម៉ាស៊ីន​កាំជ្រួច នា​ខែ​១០ កន្លងមក នឹង​ទុក​សម្រាប់​ប្រើ​ចំពោះ​ប្រភេទ​កាំជ្រួច​ណាមួយ​នោះ​។ តាម Diplomat ដដែល​នោះ​ការសាកល្បង​ម៉ាស៊ីន​នេះ នៅ​អំឡុង​ខែ ១០/២០១៧ ពុំទាន់​អាច​សន្និដ្ឋានបានថា ទ្រង់ទ្រាយ​នៃ​ការសាកល្បង​លើក​នេះ វា​ប្រហាក់ប្រហែល​នឹង​ការសាកល្បង​នៅ​អំឡុង​ខែ ៦/២០១៦ ដែរឬទេ ប៉ុន្តែ​កម្លាំង​ចារកម្ម​របស់​អាមេរិក​គ្រាន់តែ​ដឹងថា ការសាកល្បង​ម៉ាស៊ីន​នេះ ២​លើក​មាន​ភាពខុសប្លែក​គ្នា​ប៉ុណ្ណា​៕​

spot_img
×