Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើន​គុណភាព​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ តាមរយៈ​វិស័យ​ឯកជន​

spot_img

​សៀមរាប​ ៖ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវទេសចរ មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ទទួលបាន​បទពិសោធ​ន៍​ល្អៗ ក្នុង​ដំណើរ​កម្សាន្ត​របស់ខ្លួន​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​។ កិច្ចប្រជុំ​នេះ មាន​អ្នកតំណាង​មក​ពី​ក្រុមហ៊ុន​ឯកជន សណ្ឋាគារ វិស័យ​ទេសចរណ៍ មគ្គុទេសក៍​ទេសចរណ៍​ជាដើម ដែល​សរុប​ទាំងអស់​ប្រមាណ​៣០​នាក់​។​

​លោកស្រី ភឿង សកុណា បាន​មានប្រសាសន៍ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ដោយ​ចំហ​រលើ​កិច្ចសហប្រតិបត្តិការ​នា​នា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ស្វែងយល់ និង​រក​ដំណោះស្រាយ សំដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចេរី​ភាព​។​

​ថ្លែង​ក្នុង​ពិធី​នោះ លោកស្រី ភឿង សកុណា បាន​អរគុណ​ដល់​វិស័យ​ឯកជន ដែល​បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ ដូចជា​ការផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​ដល់​ទេសចរណ៍​នៅលើ​សាកលលោក​បានដឹង​ពី​ភាព​អស្ចារ្យ​របស់​កម្ពុជា​។ លើសពីនេះ​ទៀត លោកស្រី​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​ទៅ​មុខជា​និរន្ត​រ ហើយ​ស្នើ​ឲ្យមាន​ការពិភាក្សា ឬ​មាន​ទំនាក់ទំនង ដោយផ្ទាល់ មក​អាជ្ញាធរ​ជាតិ​អប្សរា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×