Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឥណ្ឌា​កាត់ទោស​មនុស្ស ១១​នាក់ ឲ្យ​ជាប់គុ​កមួយជីវិត ពី​បទ​វាយ​អ្នកលក់​សាច់គោ​ស្លាប់​

spot_img

​តុលាការ​នៅក្នុង​រដ្ឋ Jharkhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បាន​កាត់ទោស​បុរស​ចំនួន ១១​នាក់​​ឲ្យ​ជាប់គុ​កមួយជីវិត ពី​បទ​វាយ​សម្លាប់​អ្នក​លក់​សាច់គោ កាន់​សាសនា​អ៊ីស្លាម​ម្នាក់ កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​អ្នក​លក់​សាច់​គោដែល​ជា​ជនរងគ្រោះ​ឈ្មោះ Alimuddin Ansari អាយុ ៥៥​ឆ្នាំ ត្រូវបាន​បុរស​ខាងលើ​​វាយ​រហូត​ដល់​ស្លាប់ បន្ទាប់ពី​រូប​គាត់​បាន​ដឹក​សាច់គោ​។​

​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រទេស​ឥណ្ឌា​បាន​កាត់ទោស​មនុស្ស​ដែល​បង្កើត​ច្បាប់​ខ្លួនឯង ដើម្បី​​ដាក់ទោស​លើ​អ្នកដទៃ បើ​បី​ជា​មាន​ការ​វាយប្រហារ​លើ​អ្នក​ធ្វើ​ជំនួយ​សាច់​ជាច្រើន​ឆ្នាំ​ក្តី​។​

​សូមបញ្ជាក់​ថា ប្រជាជន​ឥណ្ឌា ដែល​ភាគច្រើន​កាន់សាសនា​ហិណ្ឌូ ចាត់ទុក​គោ​ជា​សត្វ​សក្ការៈ ហើយ​​ការសម្លាប់​ពួកវា គឺជា​រឿង​ខុសច្បាប់ នៅក្នុង​រដ្ឋ​មួយ​ចំនួន រួម​ទាំង​រដ្ឋ Jharkhand ផងដែរ​។​

spot_img
×