Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​នៅ​ថ្ងៃទី​២៦ តុលា នេះ​

spot_img

​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត នៃ​ព្រះរាជាណាចក្រ​ថៃ
​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​សមាជិក នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាដ​ទៃទៀត​។

​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​នូវ​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។​

​សូមជម្រាបថា អតីតព្រះមហាក្សត្រ ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម ៨៨​ព្រះវស្សា​។ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ប្រសូត្រ​នៅ​ឆ្នាំ ១៩២៧​។ តាម​រដ្ឋធម្មនុញ្ញ​ថៃ ព្រះអង្គ​បានទទួល​ការតែងតាំង​ធ្វើជា​ស្តេច​នៅ​ឆ្នាំ​១៩៤៦ បន្ទាប់ពី​ព្រះ​ជេដ្ឋា​គឺ​ស្តេច អាណាន់​ដា ម៉ា​ហ៊ី​ដុល សោយ ទីវ​ង្គ​ត​។ ក្រោយពេល​ស្នងរាជ្យ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ស្វី​ស ដើម្បី​បញ្ចប់​នូវ​កម្មវិធី​ជំនាញ​ខាង​ផ្នែក​ច្បាប់​និង​វិទ្យាសាស្ត្រ​នយោបាយ​។​

​អតីតព្រះមហាក្សត្រ ថៃ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ស្នងរាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៥០ គឺជា​ព្រះរាជា​គ្រងរាជ្យ​យូរ​ជាងគេ​បំផុត​។ តាមច្បាប់​ស្នងរាជ្យ​នៃ​រាជវង្ស រាជទាយាទ មហា វ៉ា​ជី​រ៉ា​ឡុងកន ក្លាយជា​អ្នក​ស្នងរាជ្យ​របស់​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត​៕ ដោយៈ មុនីរាជ​

 

spot_img
×