Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​និស្សិត​ MBA​ មកពី​អាមេរិក ពី​ការរីកចម្រើន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុមនិស្សិត​MBA​មកពី​សាកលវិទ្យាល័យ​Kellogg School Management សហរដ្ឋអាមេរិក អំពី​ការរីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​អត្រា​គិត​ជា​មធ្យម​៧,៧%​ក្នុង​មួយ​ឆ្នាំ អស់​រយៈកាល​ជាច្រើន​ទសវត្សរ៍​កន្លង​ទៅ ជាមួយ​នឹង​របប​គ្រប់គ្រង ការវិនិយោគ​បើកចំហ​នៅក្នុង​តំបន់​។​

​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួប​សំ​ណេះ សំ​ណា​ល​ជាមួយ​និស្សិត MBA មកពី​សាកលវិទ្យាល័យ Kellogg School Management សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Dan Keeler ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ការជួប​សំណេះសំណាល​របស់​ក្រុម​និស្សិត​ទាំង​នេះ មាន​គោលបំណង​ស្វែងយល់​អំពី បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ និង​ការរីកចម្រើន​ទាក់ទង​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​ធ្វើ​ការកត់សម្គាល់​ផងដែរ​អំពី ស្ថានភាព​នៃ​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​រឹង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន រួមមាន​៖ ការស្តារ និង​ពង្រីក​បណ្តាញ​ផ្លូវ​ថ្នល់​ត​ភ្ជាប់​ទៅ កាន់​បណ្តា​ប្រទេស​អាស៊ាន គម្រោង​ផ្លូវ​ល្បឿន​លឿន ការពង្រីក​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ អំពី​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភា​រកម្ម​ដើម្បី​កាត់ បន្ថយថ្លៃ​ដឹកជញ្ជូន​ប្រកប​ដោយ​ការប្រកួតប្រជែង មណ្ឌល​ពន្យារ និង​ប្តូរ​ប័ណ្ណបើកបរ ដែល​ចំណាយ​ពេល​ប្រមាណ​១៥​នាទី អាច​ទទួលបាន​ប័ណ្ណ ការដាក់ QR Code លើ​ផ្លាកលេខ​យានយន្ត ប័ណ្ណ​សម្គាល់​យានជំនិះ និង​ប័ណ្ណបើកបរ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​តាម​អន​ឡាញ ដើម្បី​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ការចំណាយ និង​ចំណេញ​ពេលវេលា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​សុំ​ឱ្យ​ក្រុម​និស្សិត ក្នុង​ដំណើរ​ត្រឡប់ ទៅ​កាន់​មាតុប្រទេស​របស់​ខ្លួន​វិញ ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទ​ជួយ​នាំសារ​ទៅប្រាប់​មិត្តភក្តិ សហសេវិក បងប្អូន ក៏ដូចជា ពលរដ្ឋ​អាមេរិក​ផ្សេងទៀត ឱ្យបាន​ដឹង​អំពី​ការរីកចម្រើន របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×