Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! កំពុង​ជួសៗ​ជុល ស្រាប់តែ​ទូរស័ព្ទ​អតិថិជន​ផ្ទុះ​លាន់​សូរ​ផាំង បង្ក​ផ្កាភ្លើង​ឆេះ​រលាក​មុខ​ជាង​គួរ​ឲ្យ​អាសូរ​! (​មាន​វីដេអូ​)

spot_img

​អតិថិជន​ជាច្រើន​នៅក្នុង​ហាង​ទូរស័ព្ទ​មួយកន្លែង នៅក្នុង​ប្រទេស​ចិន បាននាំគ្នា​ភ័យ​ព្រលឹងចុងសក់​តែម្តង ខណៈ​ទូរស័ព្ទ​មួយ​ស្រាប់តែ​បាន​ផ្ទុះឡើង បង្ក​ជា​ផ្កាភ្លើង បាញ់​សំដៅចំ​មុខ​បុរស​ម្នាក់​យ៉ាង​ពេញទំហឹង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅក្នុង​ហាង​ជួសជុល​ទូរស័ព្ទ​មួយ ស្ថិតក្នុង​ស្រុក Zhuanglang ខេត្ត Gansu ប្រទេស​ចិន ។​

​នៅក្នុង​វីដេអូ ២៦ វិនាទី បានបង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​ពាក់អាវ​ក្រហម​ម្នាក់ កំពុង​អង្គុយ​ពិនិត្យ ជួលជុល​ទូរស័ព្ទ​ឲ្យ​អតិថិជន នៅលើ​ទូរ​កញ្ចក់ ប៉ុន្តែ រំពេច​នោះ ស្រាប់តែ​ទូរស័ព្ទ​បាន​ផ្ទុះឡើង បង្ក​ជា​ផ្កាភ្លើង​បុក​សំដៅចំ​ពេញ​ផ្ទៃមុខ​របស់គាត់​តែម្តង និង​ភ្លាមៗ​នោះ គាត់​បាន​ចុះ​ពី​កៅអី រត់ចេញ​ក្រៅ​ក្នុង​កាយវិការ​ឈឺចាប់ ទាញ​អាវ​គ្រប​មុខ​របស់គាត់​ដែល​រង​ការ​រលាកភ្លើង ខណៈ​ភ្ញៀវ​ដែលមាន​ការព្រួយបារម្ភ​ជួយ​ពិនិត្យ​មុខរបួស​គាត់​ផងដែរ ៕​ ចន្ទី

spot_img
×