Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ឃុំ​គី​គរ ទី​ដែល​រងគ្រោះ​ដោយ​គ្រាប់បែក​គីមី ទម្លាក់​ដោយ​អាមេរិក បន្តទទួលបាន​ការព្យាបាល​ជំងឺ ពី​ក្រុម​គ្រូពេទ្យ​ស្មគ្រចិត្ត មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​

spot_img

ស្វាយរៀង​ ៖ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ក្រុម​គ្រូពេទ្យ​ស្មគ្រចិត្ត មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ នៅ​បរិវេណ​វត្ត​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថាៈ យោង​តាម​អនុសាសន៍ របស់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ណែ​នាំ​​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង យកចិត្តទុកដាក់​ក្នុង​ការថែទាំ​សុខភាព ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​ជា​តំបន់​រងគ្រោះ​ដោយសារ​គ្រាប់បែក​គីមី ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹង​ទៀតថាៈ ក្រុម​គ្រួ​ទេព្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង និង​ក្រុម​គ្រូ​ទេព្យ​ស្រុក​រមាស​ហែក បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឃុំ​គគីរ ដោយ​មិន​គិតថ្លៃ ចំនួន​៥៧១​នាក់ ស្រី​៣៥០​នាក់ ។ ការពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ចំនួន​៣៧​នាក់ ។ ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ កុមារ ជំងឺរ​មាស់​សើ​ស្បែក ជំងឺ​ភ្នែក ។​ល​។ ចំពោះ​ឱសថ​មួយចំនួន​បាន​ទទួល​ពី​ក្រសួង​សុខាភិបាល និង​មួយចំនួនទៀត​ទទួលបាន ពី​ការឧបត្ថម្ភ​របស់​លោកជំំទាវ​បណ្ឌិត ម៉ែន សំអន​។​

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុម​គ្រូពេទ្យ​ស្មគ្រចិត្ត​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក​។​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មន្ទីរ​សុខាភិបាល​ខេត្ត បាន​ដាក់​ផែនការ​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​គគីរ ក្នុង​មួយ​ខែម្តង រហូត​ដល់​មណ្ឌល​សុខភាព​គគីរ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​។​

​លោក​វេជ្ជបណ្ឌិត បាន​ជម្រាប​ថា ដោយសារ​ឥទ្ធិពល​សារធាតុ​គីមី បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ឃុំ​គី​គរ ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព ដោយសារ​ថប់ដង្ហើម ក្តៅក្រហាយ និងរ​មាស់​លើ​ស្បែក នៅពេលដែល​ប្រជាពលរដ្ឋ​កាយ​ប៉ះ​រណ្តៅ​គ្រាប់បែក​គីមី​​ចំនួន ២​លើក ។ លើក​ទី​១ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សរុប​ទាំង​ពីរ​លើក​ចំនួន ១៨​នាក់ ដែល​ប៉ះពាល់​ផ្ទាល់ ។ ក្រោយ​ពី​ហេតុការណ៍​ប៉ះពាល់​ផ្ទាល់​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ មក មាន​ពលរដ្ឋ​ឃុំ​គី​គរ​ចំនួន ១៤១​​នាក់ បាន​ទៅពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ក្នុងនោះ​អ្នកជំងឺ​ដែល​សង្ស័យ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​មាន​ចំនួន​១០៩​នាក់ និង​អ្នកជំងឺ​ដែល​មិន​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​មាន​ចំនួន​៣២​នាក់ ។

​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ទៀតថា ដោយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត រង​ផលប៉ះពាល់​សារ សារធាតុ​គីមី​នេះ ហើយ​មិន​បាន​មក​រក​សេវា​ព្យាបាល​ដោយសារ​តែ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នៅ​ឆ្ងាយ ទើប​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរ​សុខាភិបាល​ខេត្ត ចុះទៅ​ពិនិត្យ​ព្យាបាល​ដល់​មូលដ្ឋាន​របស់​គាត់​ផ្ទាល់ ។ ជាពិសេស​ទៅទៀត ដោយ​មាន​ការគិតគូរ និង​យកចិត្ដទុកដាក់​ពី​សំណាក់​លោក ជំទាវ​ប​ណ្ឌិ​ត ម៉ែន សំអន និង​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​កសាង​មណ្ឌល​សុខភាព​១ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ប្រើ ប្រាស់​នៅក្នុង​ឃុំ​គគីរ​នេះ៕​ វ៉ៃកូ​

spot_img
×