Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​៖ រុស្សី​បំផ្លាញ​ការប្រឹងប្រែង​អា​មេ​រិច​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ខណៈ​ចិន​ជួយ​បាន​ច្រើន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រទេស​រុស្សី​កំពុង​បំផ្លាញ​កិច្ចប្រឹងប្រែង​របស់​អា​មេ​រិច ក្នុង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង ខណៈដែល​ប្រទេស​ចិន​ជួយ​អា​មេ​រិច​បាន​ច្រើន​ក្នុង​កិច្ចការ​នេះ​។​

​ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​សារ​ព៌​ត​មាន (Fox Business Network) លោក​ត្រាំ បាន​និយាយថា វា​នឹង​ងាយស្រួល​ជាង​នេះ​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ប្រសិនជា​អា​មេ​រិច​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​រុស្សី​។​

​លោក​ថ្លែង​ដូច្នេះ​ថា “​ប្រទេស​ចិន​កំពុង​ជួយ​ពួកយើង ហើយ​ប្រហែលជា​រុស្សី​កំពុង​ដើរ​ផ្លូវ​ផ្សេង និង​កំពុង​បំផ្លាញ​អ្វីដែល​ពួកយើង​ទទួលបាន​”​។​

​ការបាញ់​សាកល្បង​អាវុធ​ជាច្រើនលើក​ច្រើនសារ ព្រម​ន​ទាំង​ការវាយប្រហារ​ដោយ​ពាក្យសម្តី​រវាង​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​ក្នុង​រយៈពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ស្ថានការណ៍​នៅក្នុង​តំបន់​រឹតតែ​ក្តៅ​។​

​ដោយសារតែ​មហិច្ឆតារ​បស់​កូរ៉េខាងជើង លោក​ត្រាំ​បានដាក់​សម្ពាធ​លើ​ចិន​ដើម្បី​ឲ្យ​មហាអំណាច​អាស៊ី​មួយ​នេះ ជួយ​ទប់ទល់ និង​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយសារតែ​ចិន​គឺជា​ដៃគូរ​ជំនួញ​របស់​កូរ៉េខាងជើង​ដ៍​សំខាន់បំផុត​។ ទំហំ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ជាមួយនឹង​ចិន ស្មើ ៩០​ភាគរយ​ឯណោះ​។​

​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​រុស្សី​ហាក់​ល្អក់កករ​ច្រើន ជុំវិញ​ការចោទប្រកាន់​របស់​អា​មេ​រិច​ដែលថា​រុស្សី​បាន​ជ្រៀត​ជ្រែង​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច​កាលពី​ចុង​ឆ្នាំមុន ដែល​បានធ្វើ​ឲ្យ​លោក​ត្រាំ​ឈ្នះឆ្នោត ព្រមទាំង​ការឈ្លានពាន​របស់​រុស្សី​ក្នុងការ​ដណ្តើម​តំបន់​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​យកមក​កាន់កាប់​។​

​លោក​ត្រាំ​ថ្លែងថា “​ខ្ញុំ​គិតថា ពួកយើង​អាចមាន​ទំនាក់ទំនង​ល្អ​ជាង​នេះ​ជាមួយនឹង​រុស្ស​។ ខ្ញុំ​គិតថា ស្ថានភាព​កូរ៉េខាងជើង​នឹង​អាច​ដោះស្រាយ​ស្រួល​ជាង​នេះ​”៕​ ដោយ ៖ សុភ័ក្ត្រ

spot_img
×