Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ស្វាយរៀង ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល​ឆ្នាំ ២០១៨

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ០៧​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការរៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល និង​តាំងពិព័រណ៍​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក ឆ្នាំ​២០១៨ នៅ​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ខ្ពង់ខ្ពស់​សម្ដេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង ព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រី​អម​ក្រសួងព្រះបរមរាជវាំង ឯកឧត្ដម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ និង​គណៈប្រតិភូ​អមដំណើរ​សម្ដេចចៅហ្វា​វាំង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្ដម​អគ្គស្នងកា​រ​រង​នគរបាលជាតិ ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​៨ និង​លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព ចំណុះ​សាលាខេត្ត ។​

ប្រភព​ព័ត៍មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ៖​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​អមដំណើរ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​សម្រាប់​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨ នៅ​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ផងដែរ​៕ វ៉ៃកូ​

spot_img
×