Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀ វិចិត្រ ចុះសួរសុខទុក្ខ​កងទ័ពជើងទឹក ដោយ​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ចែក​ជូន​កងទ័ព​ជាង ១​ពាន់​នាក់ ដើម្បី​ស្វាគមន៍​ពិធី​បុណ្យចូលឆ្នាំថ្មី​

spot_img

​ខេត្ត​ព្រះសីហនុ ៖ នាយក​ក្រុមហ៊ុន ជី​. ធី​. វី​. ស៊ី​, ស្ពីដ​ប៊ូត​កម្ពុជា (G.T.V.C, Speed Boad Cambodia) លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំយក​អ​ង្ក ម្ហូបអាហារ​គ្រឿងឧបភោគ​បរិភោគ ថ្នាំពេទ្យ និង​ថវិកា​មួយចំនួន ជួយ​ឧបត្ថម្ភ​ជូន​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នា​ខែ​មេសា​ខាង​មុខ​។​

​ថ្លែង​នៅ​ចំពោះមុខ ថ្នាក់ដឹកនាំ​កងទ័ពជើងទឹក និង​នាយ​នា​វី នាយ​នា​វី​រង ព្រមទាំង​ពល​នា​វឹក​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ​ជាង ១​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​។ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​កន្លងមក ក៏​ជា​នាយ​នា​វី​មួយរូប បម្រើ​ការងារ​នៅក្នុង​កង​នាវា​ល្បាត នៅ​មូលដ្ឋាន​សមុទ្រ​ផង​នោះ មានប្រសាសន៍ថា ការនាំយក​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន មក​ផ្តល់ជូន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ដែល​កំពុង​ប្រចាំការ ការពារ​គោលដៅ​នៅតាម​បណ្តា​កោះ និង​តាម​អង្គភាព​ផ្សេងៗ​នៅ​ពេល​នេះ គឺជា​ការដឹងគុណ​ដល់​បងប្អូន​អ៊ុំ​ពូ​មីង កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​កងទ័ពជើងទឹក​ទាំង​អស់ ដែល​បាន​ចំណាយ​ពេល​វេលា និង​កម្លាំងកាយ​ចិត្ត​ដើម្បី​ការពារ​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ឲ្យ​សង្គម​ជាតិ​មាន​ការរីកចំរើន មាន​ស្ថេរភាព​សង្គម និង​មាន​សុខសន្តិភាព រហូតមកដល់​សព្វថ្ងៃ​នេះ ។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា គ្រឿងឧបភោគ​បរិភោគ ដែល​បាន​នាំយក​ទៅ​ឧបត្ថម្ភ ជូន​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ​ពេលណេះ មាន​ថវិកា​ចំនួន ២០​លាន​រៀល និង​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល​ទៀត ជូន​ដល់​អង្គភាព​បញ្ជាការដ្ឋាន​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ទុក​សម្រាប់​ចាត់ចែង​កម្មវិធី​អបអរ​បុណ្យចូលឆ្នាំថ្មី ឲ្យមាន​ភាពសប្បាយ​រីករាយ​។ ក្នុងនោះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​កសាង​អង្គភាព​វរៈ​សេនា​តូច​កោះ​ឆ្នេរ​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក និង​ឧបត្ថម្ភ​ថវិកា​ចំនួន ៣​ពាន់​ដុល្លារ​អាមេរិក​ទៀត ជូន​សាលាបឋមសិក្សា​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ដែល​កុមារ​ភាគច្រើន​កូនចៅ​កង​ទព័​ជើងទឹក​រៀន​ក្នុង​សាលា​នេះ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​គាំទ្រ និង​អនុវត្ត​ឲ្យស្រប​ទៅ​តាម​ទិស​ស្លោក​ដែលថា “​ការពារជាតិ ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា ដើម្បី​ការពារ​ជាតិ​” ។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កង​ទព័​ជើងទឹក និង​ជា​មេបញ្ជាការ​កង​ទព័​ជើងទឹក​មូលដ្ឋាន​សមុទ្រ បាន​ថ្លែងអំណរគុណ ចំពោះ លោក​ឧកញ៉ា​ទៀ វិចិត្រ នាយក​ក្រុមហ៊ុន ជី​. ធី​. វី​. ស៊ី​, ស្ពីដ​ប៊ូត​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​ដឹក​នាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទិញ​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ផ្តល់​ថវិកា​ចែកជូន​ដល់​កងទ័ពជើងទឹក នៅមុន​ពិធី​បុណ្យចូលឆ្នាំថ្មី​ចូលមក​ដល់​ឆាប់ៗ​នេះ​៕ ដែន សីមា

spot_img
×