Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! បុរស​ម្នាក់​កំពុង​ជីករណ្តៅ​សុខៗ ស្រាប់តែ​ដី​បាក់ស្រុត សង្កត់​កប់​ទាំង​រស់​ហ្មង លទ្ធផល​… (​មាន​វីដេអូ​)

spot_img

​មន្ត្រី​យោធា​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បាន​និយាយថា បុរស​ម្នាក់​ខណៈ​កំពុង​ជីករណ្តៅ​សុខៗ ស្រាប់តែ​បាក់​ដី​គ្រប​សង្កត់​កប់​គាត់​ទាំង​រស់​តែម្តង ។​

​បើទោះជា​ត្រូវ​កប់​ទាំង​រស់​យ៉ាងណាក៏ដោយ ប៉ុន្តែ គាត់​ត្រូវបាន​ជួយសង្គ្រោះ និង​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ បន្ទាប់ពី​បុរសៗ​ដែលជា​អ្នកជិតខាង បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ​យ៉ាង​លឿន ដើម្បី​រំដោះ​គាត់​ចេញពី​ក្នុង​រណ្តៅ​នោះ ដោយ​ប្រើ​ទឹក និង​ប៉ែល ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ជនរងគ្រោះ​ពាក់កណ្តាល​ខ្លួន នៅតែ​កំពុង​កប់​ជាប់​ក្នុង​ដី ខណៈ​បុរស​៣​នាក់ បាន​ព្យាយាម​ជីក​កាយ​ដី ដើម្បី​សង្គ្រោះ​គាត់​ឲ្យ​មាន​សេរីភាព​វិញ ។​

​ម្នាក់​ក្នុងចំណោម​អ្នកភូមិ​ទាំង​៣ បាន​ចាប់​លើកដៃ​ជនរងគ្រោះ ខណៈ​បុរស​២​នាក់​ទៀត បាន​ប្រើប្រាស់​ទឹក និង​ប៉ែល ដើម្បី​រំដោះ​ជើង​របស់គាត់ ។​

​ក្រោយពេល​ជួយសង្គ្រោះ​ពីរ​ណ្តៅ​បាក់ស្រុត ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ទីកន្លែង​ដែល​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា ជនរងគ្រោះ​កំពុងស្ថិត​ក្នុងស្ថានភាព​ស្ថិរភាព ៕ ចន្ទី​

spot_img
×