Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​គណបក្សនយោបាយ​ដែល​ត្រូវ​រំលាយ​ចំនួន​៤ ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ថលេខា​ត្រូវ​ប្រកាស​ជាការ​ប្រញាប់​

spot_img

​ភ្នំពេញ​៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្បាប់​ចំនួន​៤​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ។​

​ច្បាប់​ចំនួន​បួន គឺជា​ច្បាប់​ទាក់ទង​ទៅនឹង​ការបោះឆ្នោត មានដូចជា ច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។ សេចក្ដីស្នើច្បាប់​ទាំង​បួន​នេះ ត្រូវបាន​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​ចំនួន​៤៩​រូប ដែលមាន លោក បណ្ឌិត​រដ្ឋ ជាម យៀប ជា​តំណាង​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី ជា​អ្នកការពារ​សេចក្ដីស្នើច្បាប់ ហើយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ និង​សិក្សា​សេចក្ដីស្នើច្បាប់​។ លទ្ធផល​នៃ​ការអនុម័ត​លើ​សេចក្ដីស្នើច្បាប់​ទាំង​បួន គឺ​ទទួលបាន​ការយល់ព្រម​ចំនួន​៦៧​សំឡេង​ដូចៗ​គ្នា​៕ ដោយ​៖​ជាលី​

spot_img
×