Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលាជាង ៤០០ នាក់ នឹងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី បន្ទាប់ពីមន្ត្រីជំនាញបានចុះទៅធ្វើដល់សាលាតែម្តង

spot_img

តាកែវ ៖ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ជា​ពិសេស​អាជ្ញាធរ​ឃុំ បាន​សម្តែង​នៅ​ភាពសប្បាយ​រីករាយ​ជាមួយ​និង​ការ យកចិត្ត​ទុកដាក់​របស់​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​បាន​ដាក់​អោយ​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​សិស្សសាលា​នៅ​វិទ្យាល័យ​គិរីវង់​តែម្តង ក្នុងនោះ​មាន​សិស្ស​ចំនួន ៤០៣​នាក់ ស្រី​១៩៧​នាក់ ដែល​ត្រូវ​ធ្វើ ដើម្បី​ត្រៀម​សម្រាប់ ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ ។

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​និង​ជម្រុញ​ដល់​មន្ត្រី​ជំនាញ​លើ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​សិស្សានុសិស្ស​វិទ្យាល័យ​គីរីវង់ ឋិត​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ ខេត្ត​ត​តាកែវ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​មីនា ២០១៨ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរ​បាល​​ខេត្តតាកែវ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ជំនាញ​ក្នុង​ពេល​ធ្វើ ត្រូវតែ​ពិនិត្យ​អោយបាន ច្បាស់លាស់​លើ អក្ខរាវិរុទ្ធ ដែល​បំពេញ​លើ​តួអក្សរ​នៅក្នុង​អត្ត​សញ្ញា​ប័ណ្ណ ជាមួយ​និង​សាមីខ្លួន​អោយបាន​ត្រឹមត្រូវ ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស ក្នុង​ការយក​អត្ត​សញ្ញាណប័ណ្ណ​នេះ​ទៅ​ប្រើប្រាស់​បាន​ល្អ ប្រសើរ សម្រាប់​ដាក់​ពាក្យ​ធ្វើ​ការងារ​នៅ​ថ្ងៃ​ខាង​មុខ អោយ​ស្រប​ជាមួយ​និង​សំបុត្រកំណើត និង​សៀវភៅ​គ្រួសារ ជៀសវាង​មាន​ការខុសឆ្គង បង្ករ​ការលំបាក​ដល់​ពួក​គាត់​នៅ​ពេល​ក្រោយ ។ ទទឹម​នឹង​នោះ​ដែរ​ឯកឧត្តម ក៏​បាន​ជម្រុញ​អោយ​លោក​មេឃុំ ធ្វើការ​ស្នើ​មក​សមត្ថកិច្ច​ជំនាញ បើសិនជា​ទីណា​មាន​ពលរដ្ឋ​ត្រូវការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ច្រើន នៅលើ​ទីតាំង​ណា​ក៏​បាន រូបលោក និង​ចាត់​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ទីនោះ​តែម្តង ជា​ការសម្រួល​ដល់​ការងារ​របស់​ពួកគាត់ ។​

​ប្អូនស្រី ស៊ុន សិរី​រត្ន័ ជា​សិស្ស​ថ្នាក់​ទី ១២A នៃ​វិទ្យាល័យ​ស្រុក​គីរីវង់ បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការ​យក​ចិត្តទុកដាក់​លើ​ពេលវេលា​សិក្សា​របស់​សិស្សានុសិស្ស ដែល​មាន​មន្ត្រី​ជំនាញ​ផ្នែក​អត្តសញ្ញាណប័ណ្ណ បាន​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ជូន​ពួក​គាត់​នៅក្នុង​សាលារៀន​តែម្តង ហើយ​នេះ​គឺជា​សកម្មភាព​គំរូ​មួយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​បាន​យល់​ដឹង​ពី​សុខទុក្ខ​របស់​សិស្ស​សាលា​ដូច​រូបនាង ។​

​ជាមួយគ្នា​នោះ​ដែរ​លោក ណេន ម​យ នាយក​សាលា និង​លោក ម៉េង សារុន មេឃុំ​ព្រៃ​រំដេង បាន​សំដែង​នៅ​ការ​ថ្លែង​អំរ​គុណ​យ៉ាង​ខ្លាំង​​ចំពោះ​ការយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម សុខ សំណាង ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ជាពិសេស​រាជរដ្ឋាភិបាលដែល​​​​បាន​យល់ដឹង​ពី​ការលំបាក​របស់​ក្មួយៗ​ដែល​ជា​សិស្សានុសិស្ស នៅតាម​ទីជនបទ​ដាច់​ស្រ​យ៉ាលនេះ ទៅលើ​សកម្មភាព​មួយ​នេះ ៕ តាកែវ​

spot_img
×