Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ជំនាញ​សំណង់​ស៊ីវិល សិក្សា​ស្វែងយល់​ពី​ស្ថាបត្យកម្ម​អគារ​វិមាន​រដ្ឋ​សភា​

spot_img

​​ភ្នំពេញ ៖ និស្សិត​ជំនាញ​សំណង់​ស៊ីវិល សិក្សា​ស្វែងយល់​ពី​ស្ថាបត្យកម្ម​អគារ​វិមាន​រដ្ឋ​សភា​និស្សិត​ជំនាញ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម​នៃ​សាលា​ពហុបច្ចេកទេស​លី​ហ្គីស Lea Gis ចំនួន​១០០​នាក់ បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​សំណង់​ស្ថាបត្យកម្ម​អគារ​វិមាន​រដ្ឋ​សភា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ។ លោក ប៊ូ​យ សុធន នាយករង​សាលា​ពហុបច្ចេកទេស លី​ហ្គីស Lea Gis បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ចំណេះដឹង ដល់​និស្សិត​ដែល​កំពុង​សិក្សា ទាំង​ខាង​ជំនាញ​សំណង់​ស៊ីវិល និង​ចំណេះដឹង​ទូទៅ​អំពី​តួនាទី​ភារៈកិច្ច​របស់​រដ្ឋសភា​។​

​ដំណើរ​ទស្សនកិច្ច​របស់​និស្សិត​ជំនាញ​សំណង់​ស៊ីវិល នាពេលនេះ បាន​ទទួល​ស្វាគមន៍​ដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​។ លោក អគ្គលេខាធិការ បាន​បង្ហាញ​ដល់​និស្សិត​ពី​សំណង់​សំខាន់ៗ ក្នុង​វិមាន​រដ្ឋ​សភា ថា វិមាន​រដ្ឋ​សភា មាន​អគារ​ជាច្រើន ដែល​បាន​ចែង​ជា​ការិយាល័យ​ថ្នាក់ដឹកនាំ ការិយាល័យ​តំណាងរាស្ត្រ សាល​ប្រជុំ​ពេញអង្គ សាល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បន្ទប់​ប្រជុំ​ទូទៅ មាន​ច្រើន​បន្ទប់ និង​ផ្នែក​រដ្ឋបាល​របស់​អគ្គលេខាធិការដ្ឋាន សម្រាប់​មន្ត្រី​បំពេញ​ការងារ​ប្រចាំថ្ងៃ​។​

​ចំពោះ​តួនាទី​របស់​រដ្ឋសភា​វិញ លោក ឡេង ប៉េងឡុង បាន​លើកឡើង​ថា រដ្ឋសភា​មាន​តួនាទី​សំខាន់ៗ​ចំនួន​បី ទី​១ តួនាទី​នីតិកម្ម គឺ​ការតាក់តែង​និង​អនុម័ត​ច្បាប់​។ តួនាទី​សំខាន់​ទី​២ គឺ​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​។ ចំណែក​តួនាទី​ទី​៣ គឺ​ភាព​ជា​តំណាង​របស់​ពលរដ្ឋ​។​

​លោក ប៊ូ​យ សុធន បាន​វាយតម្លៃ​ខ្ពស់​ថា ដំណើរ​ទស្សនកិច្ច​នេះ មាន​សារសំខាន់​ណាស់ ក្នុង​ការសិក្សា ស្វែងយល់​ពី​សំណង់​អគារ​ប្រវត្តិសាស្ត្រ និង​បាន​ស្តាប់​បទ​បង្ហាញ​ពី តួនាទី​និង​ភារកិច្ច ស្ថាប័ន​នីតិប្បញ្ញត្តិ ថែម​ទៀត​។ លោក​នាយករង​សាលា លី​ហ្គីស Lea Gis បាន​គូសបញ្ជាក់ថា វិមាន​រដ្ឋ​សភា​ជា​សំណង់​ដ៏​ល្អ​មាន​លក្ខណៈ​ជា​ខ្មែរ គឺជា​ស្នាដៃ​សំណង់​ស្ថាបត្យកម្ម​របស់​កូន​ខ្មែរ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ វិមាន​រដ្ឋ​សភា មាន​រចនាបទ​ខ្មែរ​សម័យ​ទំនើប​យ៉ាង​ស្រស់ស្អាត និង​មាន​បច្ចេកទេស​សាងសង់​ប្រកបដោយ​គុណភាព​ខ្ពស់ ស្រប​តាម​ភាព​រីកចម្រើន​នៃ​សម័យ​សកលភាវូបនីយកម្ម​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×