Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ិន សុ​ភិន ក្រោយ​វិល​វិញ​ពី​បរទេស ប្រាប់​ថា​ភាពយន្ត​ខ្មែរ​មាន​ចំណុចខ្សោយ​ច្រើន​

spot_img

​ភ្នំពេញ​-​ក្រោយ​ការវិល​វិញ​ពី​ក្រៅប្រទេស លោក​ចាងហ្វាង​ផលិតកម្ម មហា​ហង្ស អ៊ិន សុ​ភិន បានបង្ហាញ​ថារ​ម្មណ៍​ថា ភាពយន្ត​របស់​កម្ពុជា នៅតែ​មាន​ការពិបាក​ប្រកួតប្រជែង​ជាមួយ នឹង​ភាពយន្ត​បរទេស​។ ព្រោះ​មាន​បញ្ហា​ជាច្រើន​ដែល ធ្វើឲ្យ​ផលិតករ​ខ្មែរ​ពិបាក​ក្នុង​ការ​ជ្រែកចូល​ទីផ្សារ​មហោស្រព​ភាពយន្ត​។​

​បញ្ចប់​បេសកម្ម​ក្នុង​ការចូលរួម​ព្រឹត្តិការណ៍ Hong Film Mart Festival ដែល​ធ្វើឡើង​ក្នុង​ប្រទេស​ចិន​។ លោក​មាន​អារម្មណ៍​ថា ការផលិត​ភាពយន្ត​បាន​ល្អ​មួយ​គឺ​មាន​ច្រើន​ទម្រង់​ដូច្នេះហើយ ការផលិត​ភាពយន្ត​កន្លងមក​គឺ​នៅ​មាន​កំហុសឆ្គង​ច្រើន​គួរសម​ដែរ​។​

​លោក​បន្ថែមថា លោក​បាន​មើលឃើញ​ថា ភាពយន្ត​បរទេស​មាន​ភាព​រីកចម្រើន​ហើយ​លោក​មើល​កាន់តែច្បាស់​ពី​បញ្ហា​បច្ចេកទេស​ក្នុងការ​ផលិត​រឿង​។ លោក​ថា ភាពយន្ត​ខ្មែរ​ទោះបីជា​ខំ​ពង្រឹង​ស្នាដៃ​កម្រិតណា ក៏​មិន​ងាយ​ហក់​ចូល​ទីផ្សារ​អន្តរជាតិ​ឲ្យ​ត្រូវ​បាន​ដែរ ដោយសារ​តែ​ផលិតករ​ខ្មែរ កម្រ​មាន​ដើមទុន​ដល់​កន្លះ​លាន ទៅ​១​លាន​ដុល្លារ​ដើម្បី​ផលិត​ភាពយន្ត​៕ ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×