Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ព្រានព្រៃ​ម្នាក់ ដែល​បាញ់​សម្លាប់​សត្វ​ទន្សោង មួយ​ក្បាល​នៅក្នុង​ព្រៃ​សហគម​ប្រាំបី​មុំ​

spot_img

​ខេត្ត​កំពង់ស្ពឺ​ ៖ ព្រាន​ព្រៃ ដែល​បាន​បាញ់​សម្លាប់​សត្វ​ទន្សោង មួយ​ក្បាល​នៅក្នុង​ព្រៃ​សហគម​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អភិរក្ស​សត្វព្រៃ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង​ធ្វើ​ការចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ ឆន ជា អធិការរង​នគរបាល​ស្រុក​ថ្ពង បាន​ប្រាប់ឲ្យដឹង ថា ករណី​ក្រុម​ព្រានព្រៃ​បាញ់​សម្លាប់​សត្វ​ទន្សោង​មួយ​ក្បាល ត្រូវបាន​កម្លាំង​ខាង​អភិរក្ស​សត្វព្រៃ និង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ភ្លាមៗ ក្រោយពេល​បាញ់សម្លាប់​ជនល្មើស​ម្នាក់​ក្នុង ចំណោម​បក្ខពួក​ត្រូវបាន​ឃាត់ខ្លួន​ជាមួយនឹង​រថយន្ត​ម៉ា​តូ​យូ​តា​វី​ហ្គោ​មួយគ្រឿង​ផង​ដែរ ។ ជនល្មើស​មាន​ឈ្មោះ សូ ស៊ីណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមី​អង្គ្រង ឃុំ​ស្វាយទាប ខេត្ត​ស្វាយរៀង និង ដកហូត​បាន​វត្ថុតាង​សាច់សត្វ​ទន្សោង​ទម្ងន់ ១២០​គីឡូ​ក្រោម និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា វី​ហ្គោរ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7435​។​

​សូមបញ្ជាក់​ថា ករណី​ព្រានព្រៃ​បាញ់​សម្លាប់​សត្វ​ព្រៃ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នេះ​បាន​កើតមានឡើង​នៅក្នុង​ព្រៃ​សហគម​ប្រាំបី​មុំ ឃុំ​ប្រាំ​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ។​

​មន្ត្រី​ជំនាញ​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×