Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើប្រាស់​ជើងក្រាន​សម្រាប់​ដាំ​ស្ល​នៅ​សម័យ​អង្គរបុរី​

spot_img

ទោះបីរ​បក​គំ​ឃើញ​ខាង​បុរាណ​វិទ្យា បាន​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ ពាក់ព័ន្ធ​ទៅនឹង​សំណង់ សម្ភារៈ​វប្បធម៌​របស់​អ្នកស្រុក នៅ​ទីក្រុង​អង្គរបុរី​កាលពី​២០០០ ឆ្នាំ​កន្លង​មកនេះ​ក្តី ក៏​ពត៌មាន​ទាំងនោះ​មិន​ទាក់ទិន​ដល់​ការ ប្រើប្រាស់​ជើងក្រាន​សម្រាប់​ដាំ​ស្ល ឬ​ចម្អិន​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ឡើយ ។

​បំណែក ជើង​ក្រាន​, អង្គរ​បុរី (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក​, ២០១០)

​ទាក់ទិន​បញ្ហា​ខាងលើ ថ្មីៗ​នេះ យើង​បាន​ជួបប្រទះ​នូវ​បំណែក​ជើងក្រាន ឬ​ចង្ក្រាន​មួយចំនួន​ធ្វើ​អំពី​ដី​ដុត ។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​ធ្វើឲ្យ​យើង​ដឹងថា នៅតាម​ផ្ទះ​អ្នកស្រុក​ខ្មែរ​ក្នុង​អតីតកាល ក៏​ដូច​ក្នុង​ពេល​បច្ចុប្បន្នកាល គឺ​មាន​ការនិយម​ប្រើ​ជើង​ក្រាន សម្រាប់​ធ្វើ​ម្ហូបអាហារ ។

ជើង​ក្រាន ម្តុំ អូរ​កែវ (១៩៩៣, ឯកសារ​វៀតណាម​)

ការប្រើ​ជើងក្រាន​មាន​លក្ខណៈ​ជា​ទូទៅ​ដោយ​ប្រជាជន​ខ្មែរ ក្នុងសម័យ​នគរ​ភ្នំ ហើយ​ឧបករណ៍​នេះ​មិន​បាន​នាំចូល​ពី​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​ណា​ឡើយ ។ នៅក្នុង​សង្គម​ឥណ្ឌា នា​សម័យ​បុរាណ​មិន​មាន​ប្រភេទ​ជើង ក្រាន​ដូច​ខ្មែរ​ឡើយ តែ​ផ្ទុយទៅវិញ នៅ​តាម​គេហដ្ឋាន នៅ​ម្តុំ​អូរ​កែវ ជើងក្រាន​បែប​ខាងលើនេះ ត្រូវបាន​បង្កើតឡើង ហើយ​ប្រើប្រាស់​នៅ​រវាង​សតវត្សរ៍​ទី​៥​មុន​គ្រិស្គសករាជ ដល់​ទី​៥ នៃ​គ្រិស្កសករាជ -​នេះ​បើ​សំអាង​លើ​ការតាំង​កាលបរិច្ឆេទ​ខាង​បុរាណវិទ្យា​កាលពី​ឆ្នាំ ១៩៦៣ កន្លងមក ។

ជើង​ក្រាន សម័យ​ទំនើប​, កំពង់ចាម (២០០០)

​ការជួញដូរ​ជើងក្រាន​នៅ​ភ្នំពេញ (២០១០)

​ផ្អែក​តាម​ការសិក្សា​ប្រៀបធៀប យើង​អាច​បញ្ជាក់​ថា ក្រៅពី​កុលាលភាជន៍​គ្រប់​ប្រភេទ​នា​សម័យ​វប្បធម៌​នគរ​ភ្នំ ចង្ក្រាន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង ៕ (​ម​.​ត្រា​ណេ​)

spot_img
×