ឆ្នាំជូត ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមគម្រោងការ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ កើនសម្ពាធអំពីការរកប្រាក់។ មនោសញ្ចេតនា គួរមានភាពជឿជាក់គ្នាក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំឆ្លូវ ៖ ការងារថ្ងៃនេះមិនល្អ ផ្លូវចិត្តមិនរីករាយនាំឲ្យឥទ្ធិពលអសកម្មដល់ទិន្នផលការងារ ត្រូវសម្រួលឥរិយាបថមកវិញ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការធ្វើជំនួញជួញដូរ។ មនោសញ្ចេតនា គួរចេះក្តាប់យកឱកាសល្អចំពោះមុខ។
ឆ្នាំខាល ៖ ការងារ ត្រូវប្រយ័ត្នប្រយែងបញ្ចៀសកើតមានកំហុសឆ្គង។ លុយកាក់ ចំណូលមានធម្មតា មិនត្រូវលោភលន់ហួសក្នុងបញ្ហាលុយកាក់។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម។
ឆ្នាំថោះ ៖ ការងារ កើតមានរឿងរំខានជាច្រើន ត្រូវនឹងនរដោះស្រាយ។ លុយកាក់ មិនបានល្អប្រសើរ គួរសន្សំសំចៃក្នុងការចាយវាយ។ មនោសញ្ចេតនា គួរបញ្ចេញភាពក្លាហានបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនស្រឡាញ់។
ឆ្នាំរោង ៖ ការងារ ត្រូវចេះសហការជាមួយអ្នករួមការងារ ទើបអ្នកអាចសម្រេចបានទិន្នផលខ្ពស់។ លុយកាក់ ដោយមានអ្នកជួយជ្រោមជ្រែង ហេតុនេះអ្នកមិនត្រូវចាញ់បោកគេក្នុងរឿងលុយកាក់។ មនោសញ្ចេតនា មិនត្រូវតឹងតែងហួស គួរបើកចិត្តឲ្យទូលាយចំពោះមនុស្សដែលខ្លួនស្រឡាញ់។
ឆ្នាំម្សាញ់ ៖ ការងារ មានតែការព្យាយាម យកចិត្តទុកដាក់ទើបអ្នកអាចឈានទៅជោគជ័យបាន។ លុយកាក់ ស្ថិរភាព ពុំមានបញ្ហាខ្វះខាត ឬខាតបង់អ្វីឡើយ។ មនោសញ្ចេតនា ផ្លូវចិត្តមិនល្អឥទ្ធិពលអាក្រក់ដល់មនោសញ្ចេតនាអ្នកទាំង២។
ឆ្នាំមមី ៖ ការងារ មានរឿងកើតឡើងក្រៅគម្រោងជាច្រើនធ្វើឲ្យអ្នកទប់ទល់មិនទាន់ គួរនឹងនរដោះស្រាយ។ លុយកាក់ ថ្ងៃនេះប្រសិនមានបាត់បង់របស់អ្វីមួយ ក៏មិនគួរខ្វាយខ្វល់ព្រោះជាការរំដោះគ្រោះរបស់អ្នក។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍។
ឆ្នាំមមែ ៖ ការងារ ជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នជាងមុន ដើម្បីបញ្ចៀសកំហុសថែម។ លុយកាក់ មិនល្អប្រសើរ មានការខាតបង់ទ្រព្យ។ មនោសញ្ចេតនា ងាយកើតមានជម្លោះប្រកែក ខ្វែងគំនិតគ្នាក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ ទោះបីមានអ្នកចង់ផ្តួលរំលំអ្នក តែគ្រប់យ៉ាងទៅមិនរួចនឹងសមត្ថភាពរបស់អ្នក។ លុយកាក់ ថ្ងៃនេះត្រូវប្រយ័ត្នទុកដាក់កាបូបប្រាក់ឲ្យគត់មត់។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត។
ឆ្នាំរកា ៖ ការងារ គួរបញ្ចប់ឲ្យរួចរាល់នូវកិច្ចការដែលកំពុងស្ថិតនៅកណ្តាលទី ទើបអ្នកមានឱកាស បានឈានឡើងទៅមុខទៀត។ លុយកាក់ ថ្ងៃនេះធ្វើដំណើរប្រយ័ត្នត្រូវរងពិន័យជាប្រាក់ ដោយសារបំពានច្បាប់ចរាចរ។ មនោសញ្ចេតនា កុំស្តាប់ពាក្យខ្សឹបខ្សៀវពីក្រៅ នាំឲ្យឥទ្ធិពលដល់ចំណងស្នេហ៍របស់អ្នក។
ឆ្នាំចរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយរលូន។ លុយកាក់ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការស្វែងរកលាភ។ មនោសញ្ចេតនា កុំឲ្យការងារប៉ះពាល់ដល់ជីវិតគូស្នេហ៍របស់អ្នក។
ឆ្នាំកុរ ៖ ការងារ មានអ្នកចាក់រុកអ្នកពីក្រោយខ្នង ត្រូវនឹងនរយកឈ្នះដោយការមិនតបត។ លុយកាក់ មិនល្អប្រសើរ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ។ មនោសញ្ចេតនា មានរឿងឈ្លោះប្រកែកទំនាស់នឹងគ្នា។