Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​គម្រោងការ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ កើន​សម្ពាធ​អំពី​ការរក​ប្រាក់​។ មនោសញ្ចេតនា គួរ​មាន​ភាពជឿជាក់​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​ថ្ងៃនេះ​មិនល្អ ផ្លូវ​ចិត្ត​មិន​រីករាយ​នាំឲ្យ​ឥទ្ធិពល​អសកម្ម​ដល់​ទិន្នផល​ការងារ ត្រូវ​សម្រួល​ឥរិយាបថ​មកវិញ​។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការធ្វើ​ជំនួញ​ជួញដូរ​។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​យក​ឱកាស​ល្អ​ចំពោះមុខ​។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​បញ្ចៀស​កើត​មាន​កំហុសឆ្គង​។ លុយកាក់ ចំណូល​មាន​ធម្មតា មិន​ត្រូវ​លោភលន់​ហួស​ក្នុង​បញ្ហា​លុយកាក់​។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម​។​

​ឆ្នាំ​ថោះ ៖ ការងារ កើត​មាន​រឿង​រំខាន​ជាច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​។ លុយកាក់ មិនបាន​ល្អ​ប្រសើរ គួរ​សន្សំសំចៃ​ក្នុង​ការចាយវាយ​។ មនោសញ្ចេតនា គួរ​បញ្ចេញ​ភាពក្លាហាន​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ចេះ​សហការ​ជាមួយ​អ្នក​រួម​ការងារ ទើប​អ្នក​អាច​សម្រេច​បាន​ទិន្នផល​ខ្ពស់​។ លុយកាក់ ដោយ​មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុ​នេះ​អ្នក​មិន​ត្រូវ​ចាញ់បោក​គេ​ក្នុង​រឿង​លុយកាក់​។ មនោសញ្ចេតនា មិន​ត្រូវ​តឹងតែង​ហួស គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានតែ​ការព្យាយាម យកចិត្តទុកដាក់​ទើប​អ្នក​អាច​ឈាន​ទៅ​ជោគជ័យ​បាន​។ លុយកាក់ ស្ថិរភាព ពុំមាន​បញ្ហា​ខ្វះខាត ឬ​ខាតបង់​អ្វី​ឡើយ​។ មនោសញ្ចេតនា ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២​។​

​ឆ្នាំ​មមី ៖ ការងារ មាន​រឿង​កើត​ឡើង​ក្រៅ​គម្រោង​ជាច្រើន​ធ្វើឲ្យ​អ្នក​ទប់ទល់​មិនទាន់ គួរ​នឹងនរ​ដោះស្រាយ​។ លុយកាក់ ថ្ងៃ​នេះ​ប្រសិន​មាន​បាត់បង់​របស់​អ្វីមួយ ក៏​មិន​គួរ​ខ្វាយខ្វល់​ព្រោះ​ជាការ​រំដោះ​គ្រោះ​របស់​អ្នក​។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍​។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​ជា​ង​មុន ដើម្បី​បញ្ចៀស​កំហុស​ថែម​។ លុយកាក់ មិន​ល្អ​ប្រសើរ មាន​ការខាតបង់​ទ្រព្យ​។ មនោសញ្ចេតនា ងាយ​កើតមាន​ជម្លោះ​ប្រកែក ខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ចង់​ផ្តួល​រំលំ​អ្នក តែ​គ្រប់យ៉ាង​ទៅ​មិន​រួច​នឹង​សមត្ថភាព​របស់​អ្នក​។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​ទុកដាក់​កាបូប​ប្រាក់​ឲ្យ​គត់​មត់​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​។​

​ឆ្នាំ​រកា ៖ ការងារ គួរ​បញ្ចប់​ឲ្យ​រួចរាល់​នូវ​កិច្ចការ​ដែល​កំពុង​ស្ថិត​នៅ​កណ្តាល​ទី ទើប​អ្នក​មាន​ឱកាស បាន​ឈាន​ឡើង​ទៅ​មុខ​ទៀត​។ លុយកាក់ ថ្ងៃ​នេះ​ធ្វើដំណើរ​ប្រយ័ត្ន​ត្រូវ​រង​ពិន័យ​ជា​ប្រាក់ ដោយសារ​បំពាន​ច្បាប់​ចរាចរ​។ មនោសញ្ចេតនា កុំ​ស្តាប់​ពាក្យ​ខ្សឹបខ្សៀវ​ពី​ក្រៅ នាំ​ឲ្យ​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍​របស់​អ្នក​។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​លាភ​។ មនោសញ្ចេតនា កុំ​ឲ្យ​ការងារ​ប៉ះពាល់​ដល់​ជីវិត​គូស្នេហ៍​របស់​អ្នក​។​

​ឆ្នាំ​កុរ ៖ ការងារ មាន​អ្នក​ចាក់រុក​អ្នក​ពីក្រោយ​ខ្នង ត្រូវ​នឹងនរ​យកឈ្នះ​ដោយ​ការ​មិន​តបត​។ លុយកាក់ មិន​ល្អ​ប្រសើរ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​។ មនោសញ្ចេតនា មាន​រឿង​ឈ្លោះប្រកែក​ទំនាស់​នឹង​គ្នា​។​

spot_img
×