Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ​នឹង​ទទួល​បន្ថែម​មុខងារ​នាយក​ខុទ្ទកាល័យ​សេត​វិមាន​?

spot_img

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ត្រូវបាន​គេ​ដឹងថា កំពុង​ថ្លឹងថ្លែង​ការរំសាយ​មុខនាទី​នាយក​ខុទ្ទកាល័យ​សេត​វិមាន​របស់ John Kelly ហើយ​នឹង​ស្វែង​រ៉ាប់រង​តួនាទី​នេះ -​បើតាម NBC News ដកស្រង់​ប្រភព​ច្បាស់​ការណ៍​ឲ្យដឹង​ថ្ងៃទី ២២ មីនា ។​

​តាម NBC ប្រធានាធិបតី​ត្រាំ បាន​និយាយ​ប្រាប់​មនុស្ស​មួយចំនួន​នៅ​ក្រៅ​សេត​វិមាន​ថា លោក​នឹង​ទុក​កៅអី​នាយក​ខុទ្ទកាល័យ​សេត​វិមាន​ឲ្យនៅ​ទំនេរ​។ ពេលនោះ​លោក​នឹង​ទទួល​របាយការណ៍​ផ្ទាល់​ពី​បណ្តា​ជំនួយការ​ជាន់ខ្ពស់ ប្រហែល​ចង់​ធ្វើតាម​ទម្រង់​ការងារ​របស់​សម្ព័ន្ធ​ក្រុមហ៊ុនត្រាំ កាលពី​មុន​របស់​លោក ។ ព័ត៌មាន​ខាងលើ​ត្រូវបាន​ផ្សាយ​ចេញ​បន្ទាប់​ពី​អតីត​ទីប្រឹក្សា​សារព័ត៌មាន Steve Bannon ប្រាប់ Financial Times ប្រសិន​បើ​នាយក​ខុទ្ទកាល័យ​សេត​វិមាន John Kelly ត្រូវ​ចាកចេញ​ពី​រដ្ឋការ​នេះ នោះ​ប្រធានាធិបតី​ត្រាំ និង​ពុំ​ស្វែងរក​មនុស្ស​ជំនួស​ឡើយ​។​

​ពាក្យ​ច​ចាម​អារាម​ពី​ការ​ដែល​លោក Kelly អាច​ត្រូវ​បណ្តេញចេញ​ពី​មុខតំណែង បាន​លេចឮ​ក្នុងស្ថានភាព​ដែល​អំឡុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ មាន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន ត្រូវ​បណ្តេញ ឬ​លាលែង​ពីមុខ​តំណែង ក្នុងនោះ​មាន​ជាអាទិ៍ ប្រមុខ​ការទូត Rex Tillerson ទីប្រឹក្សា​សន្តិសុខ​ជាតិ H.R.McMaster ។​

​ថ្វី​ត្បិត​មុននេះ លោក​ត្រាំ ធ្លាប់​និយាយថា កៅអី​របស់លោក Kelly គឺ “​សុវត្ថិភាព ១០០% ក្តី​” ប៉ុន្តែ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទម្លាយ​ចេញ​នោះ រវាង​ពួកគេ​ទាំងពីរ ក៏​ធ្លាប់​កើត​មាន​ការខ្វែងគំនិត​ខ្លះៗ ចាប់តាំងពី​លោក Kelly ចូល​មក​បម្រើ​ការងារ​ក្នុង​សេត​វិមាន តាំង​ពី​រដូវរំហើយ​ឆ្នាំទៅ​មិញ ប្រភព​មួយ​ចំនួ​និយាយថា ម្ចាស់​សេត​វិមាន​មាន​អារម្មណ៍ ត្រូវ “​ចងដៃ​ចងជើង​” ដោយសារ​កិច្ចការ​ខ្លះ​របស់​លោក Kelly ៕ សូ​យ​ន​

spot_img
×