Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាក​នយោបាយ​កូរ៉េខាងត្បូង ប្រតិកម្ម​អំពី​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី Lee Myung-bak

spot_img

​ស្ថានីយ៍​ទូរ​ស​ទស្សន៍ និង​វិទ្យុ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ (២៣ មីនា​) ឲ្យដឹងថា ឆាក​នយោបាយ​ប្រទេស​នេះ ផ្ទុះឡើង​នូវ​ប្រតិកម្ម​ជាច្រើន​ផ្សេងៗ​គ្នា ជុំវិញ​ការ​ដែល​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី ២២ មីនា ។​

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak

​គណបក្ស​ប្រជាធិបតេយ្យ​កាន់​អំណាច​អះអាងថា គេ​គោរព​សេចក្តីសម្រេចចិត្ត​របស់​តុលាការ ព្រមជាមួយ​នោះ​ក៏​សង្ឃឹម​ថា អគ្គ​រដ្ឋអាជ្ញា បន្ត​ប្រឹងប្រែង​ឆ្លុះបញ្ចាំង​នូវ​ការមន្ទិលសង្ស័យ​ទាំងឡាយ​ទាក់ទង​ដល់​អតីត​ប្រធានាធិបតី Lee ។​

​ផ្ទុយទៅវិញ គណបក្ស​សេរីភាព​ដែល​ជា​បក្សប្រឆាំង​ចាត់ទុកថា នេះ​គឺ​ជា​ទង្វើ​ឃោរឃៅ ហើយ​ជា​រឿង​មួយ​គួរឲ្យ​ព្រួយបារម្ភ ព្រមជាមួយ​នោះ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា នឹង​ពុំ​កើត​មាន​របៀប​សងសឹក​នយោបាយ​បែប​នេះ នា​ថ្ងៃ​អនាគត​ទៀត​។ ក្រៅ​ពី​គណបក្ស​សេរីភាព គណបក្សនយោបាយ​ដទៃ​ទៀត​ចាត់ទុកថា ការ​ត្រូវ​ឃាត់ខ្លួន​អតីត​ប្រធានាធិបតី Lee វា​ជា​រឿង​ធម្មតា​មួយ ។​

​គណបក្ស​អនាគត​សច្ចៈ​ធម៌ សង្ឃឹមថា អគ្គ​រដ្ឋអាជ្ញា និង​តុលាការ នឹង​បង្កើន​ល្បឿន​ស៊ើបអង្កេត​បញ្ជាក់​ច្បាស់លាស់​ពី​ទោស​កំហុស​របស់​អតីត​ប្រធានាធិបតី Lee ខណៈពេលដែល​គណបក្ស​ប្រជាធិបតេយ្យ និង​សន្តិភាព​សង្កត់ធ្ងន់ថា អគ្គ​រដ្ឋអាជ្ញា​ចាំបាច់​ត្រូវ​បើក​ទូលាយ​ក្រប​ខណ្ឌ​ស៊ើបអង្កេត​ទាក់ទិន​ដល់​រាល់​មន្ទិលសង្ស័យ​ទាក់ទិន​ដល់​លោក Lee ។ គណបក្ស​យុត្តិធម៌​ថ្លែងថា បញ្ហា​ដែល​នៅសល់​គឺ​ការវិនិច្ឆ័យ​ទោស​យ៉ាង​តឹងរឹង​ដោយ​ផ្អែក​លើ​ច្បាប់​។​

​ក្នុងពេល​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Eui-kyum ពុំ​បាន​បង្ហាញ​គោលជំហរ​លើ​បញ្ហា​នេះ​ទេ​។​

​គួរ​រំលឹក​ឡើងវិញ​ថា នៅ​ថ្ងៃ ២២ មីនា តុលាការ​សង្កាត់​កណ្តាល​សេ​អ៊ូ​ល បាន​ចេញ​ដី​ការឃុំខ្លួន​អតីត​ប្រធានាធិបតី Lee Myung-bak ព្រោះ​មាន​កង្វល់​ថា គាត់​អាច​បំផ្លាញ​ភស្តុតាង​ដែល​ទាក់ទង​។ អតីត​ប្រធានា​ធិ​តី Lee ត្រូវបាន​ចាប់​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ឃុំខ្លួន​ប៉ែក​ខាងកើត​ក្រុង​សេ​អ៊ូ​ល​៕ ចន្ទ្រា​

spot_img
×