Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ពុំ​មាន​ដាក់​សារធាតុ​គីមី​ឡើយ​

spot_img

​​ភ្នំពេញ ​៖ ទំនិញ​ប្រភេទ​ម្ហូបអាហារ​ដែល​បាន​ដាក់​លក់​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ត្រូវបាន​រកឃើញ​ពុំមាន​សារធាតុ​គីមី​ឡើយ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​សាខា​កាំកុងត្រូល នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចំណុះឲ្យ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​សាខា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ផែស្ងួត​ចុង​ទី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទំនិញ​ប្រភេទ​ម្ហូបអាហារ​នៅ​ផ្សារ​ទាំង​ពីរ​ខាងលើ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។​

​នៅក្នុង​ផ្សារ​ព្រែក​ព្នៅ មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ កែច្នៃ​រួច និង​ធ្វើតេស្ត​បឋម លើ​មី​លឿង​ស្រស់ បាញ់​ហយ បាញ់​កាញ់ នំ​បញ្ចុក​ប្រហិត​សាច់​គោ គុយទាវ​សរសៃ​ធំ ចាហួយ​ខ្មៅ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​បាន​នាំ​យក​គំរូ​បន្លែ ផ្លែឈើ ចំនួន ១៤​មុខ ដើម្បី​បញ្ជូន​មកកាន់​មន្ទីរ​ពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ថែម​ទៀត​។​

​ចំណែកឯ​នៅ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្យា ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើតេស្ត​បឋម​ទៅលើ​ម្ហូបអាហារ​រួមមាន​៖ បន្លែ ផ្លែឈើ​ស្រស់ គ្រឿង​សមុទ្រ​ស្រស់ ស​សៃមី គុយទាវ ដើម្បី​ស្វែងរក​សារធាតុ​គីមី ដែល​គេ​បន្ថែម​លើ​ម្ហូបអាហារ សម្រាប់​រក្សា​ទុកឲ្យ​បានយូរ ស្រស់ និង​មាន​ពណ៌​ស្អាត តួយ៉ាង​ដូចជា Borax, Formalin, Sodium hydro sulfite ក្នុង​គោលបំណង​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​។​

​ជា​លទ្ធផល មន្ត្រី​កាំកុងត្រូល​ទាំងអស់ ពុំ​បាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ នៅ​លើ​ផលិតផល​ទាំងនោះ​ឡើយ​ទាំង​នៅក្នុង​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី ផ្លា​ហ្សា​។ ទន្ទឹមគ្នានេះ មន្ត្រី​កាំកុងត្រូល ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​អាជីវករ អ្នកប្រើប្រាស់ ឲ្យ​យល់ដឹង​ពី​បញ្ហា​អនាម័យ និង​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ចូល​មក​កំសាន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×