Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនដៃដល់​ក្នុង​អំពើហឹង្សា ដែល​បាន​យក​ពូថៅ​កាប់​មក​លើ​ជនរងគ្រោះ ក្នុង​រឿង​ប្រច័ណ្ឌ​

spot_img

​ក្រចេះ ​៖ ​បុរស​ដៃដល់​ម្នាក់ ដែល​បាន​យក​ពូថៅ មក​កាប់​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​មុត​រយៈ​រងរបួស​ធ្ងន់ធ្ង​រ​នោះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្នួល ចាប់ខ្លួន បន្ទាប់ពី​ជន​នេះ បាន​ប្រើ​ហឹង្សា​មក​លើ​ជនរងគ្រោះ យ៉ាង​ចាស់ដៃ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា នៅ​នឹង​មុខ​ផ្ទះ​ជនដៃដល់ ក្នុងភូមិ​ចឹង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។​

​ក្រោយ​ការចាប់ខ្លួន​ជនល្មើស​ដៃដល់​ឈ្មោះ ធី សុផល អាយុ​២៩​ឆ្នាំ បាន​ឆ្លើយថា មូលហេតុ​ដែល​រូបគេ​បាន​កាប់​លើ​ជនរងគ្រោះ ដោយសារតែ​រូបគេ​មានគំនិត​ប្រច័ណ្ឌ​នឹង​ជនរងគ្រោះ​មកលើ​ប្រពន្ធ​របស់​ខ្លួន​។ ករណី​ហឹង្សា​ដោយសារ ភ្លើង​ប្រច័ណ្ឌ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ដេកពេទ្យ និង​ម្នាក់​ទៀត​ដេក​គុក​។​

​យោងតាម​របាយការណ៍​នគរបាល​ស្រុក​ស្នួល បានឲ្យដឹងថា ករណី​ហឹង្សា​ដោយ​ចេតនា​នេះ បង្ក​ដោយ​ជនសង្ស័យ បានធ្វើ​សកម្មភាព យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ សាន់ សារឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា កំពុង​អង្គុយលេង​ក្នុងផ្ទះ​។ ជនរងគ្រោះ ត្រូវបាន​ជនដៃដល់ កាប់​ចំនួន ២​ពូថៅ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​គឺ​ត្រូវ​រយះ​ចំ​ស្មា និង​ថ្ពាល់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក ។​

​ក្រោម​ការសួរចម្លើយ​ពី​កម្លាំង​ជំនាញ ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​បាន​ផឹក​ស្រាស អស់​ជាច្រើន​លីត្រ​ស្រវឹង​ក៏​មាន​ចិត្ត​ខឹង​ជាមួយ​ជនរងគ្រោះ​ជា​ខ្លាំង បាន​យក​ពូថៅ​ទៅ​កាប់​ជនរងគ្រោះ​តែម្តង បណ្ដាលឲ្យ​ដួល​ទៅ​នឹង​ដី ឃើញ​ដូច្នេះ​ខ្លួន​ក៏​ព្យាយាម​រត់​ចេញពី​កន្លែងកើតហេតុ ។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​បំពេញ​នីតិវិធី​បន្ដ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×