Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណ​ជន​រួម​គ្នា​សម្អាត​បរិស្ថាន នា​ស្ពាន​មិត្ត​និង​ក្រោម​ស្ពាន​រថភ្លើង នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​

spot_img

​ព្រំដែន​កម្ពុជា -​ថៃ ៖ សាធារណជន​ចង់អោយ​មាន​ការសម្អាត​បរិស្ថាន​រួម​គ្នា​នា​ស្ពាន​មិត្ត​និង​ក្រោម​ស្ពាន​រថភ្លើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក ជាប្រចាំ​។​

សាធារណជន​ស្នើ​ដូច្នេះ បន្ទាប់ពី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច កងកម្លាំង​និង​មហាជន​នៃ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា​និង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន អនាម័យ​រួមគ្នា​នា​ស្ពាន​មិត្ត​និង​ក្រោម​ស្ពាន​រថភ្លើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក កាលពី​ថ្ងៃ​ទី​២៣​ខែ មីនា ឆ្នាំ ២០១៨ ម្ដិលមិញ​។​

សកម្មភាព រួមគ្នា​នេះ ដឹកនាំ​ដោយ​លោក ផន​ផុត ផេន​ផាត អភិបាលខេត្ត​ស្រះកែវ​, លោក​អោម ចន្ថា អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ និង​ចូលរួម​ពី​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត លោក សៅ​យ៉ានី​ត ស៊ុ​រិយៈ​គុណ ណៈ​អ​យុទ្ធិ​យ៉ា អភិបាលស្រុក​អារញ្ញ​ប្រាថេត ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​សុីវិល សមត្ថកិច្ច​ជំនាញ​សុីវិល កងកម្លាំង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស បុគ្គលិក​ក្រុមហ៊ុន បុគ្គលិក​អង្គការ​កម្ពុជា​នៃ​ក្តី​សង្ឃឹមចាង​ភាគី​កម្ពុជា​មាន​ជិត​៤០០​នាក់ និង​ភាគី​ថៃ​មាន​ជិត​១០០​នាក់​។​

លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​និយាយថា​: ក្រុង​ប៉ោយប៉ែត​នា​ឆ្នាំ​២០១៨​នេះ ការប្រលងប្រណាំង​ទីក្រុង​ស្អាត ទទួលបាន​ផ្កា​ល​រំដួល​២​ទង មានន័យ​ថា​បានល្អ​ជាង​ឆ្នាំមុនៗ​ដែល​បាន​តែ​រំដួល​តែ​១​ទង ។​នោះ​អាច​បញ្ជាក់​ថា ការងារ​សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​ដែល​ក្រុង​ប៉ោយប៉ែត​ជាប់​ទីក្រុង​ស្អាត​នោះ គឺជា​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ស្តារ​និង​អភិវឌ្ឍន៍​លើ​ការងារ​នេះ ក៏ដូចជា​ការងារ​សេដ្ឋកិច្ច សង្គមកិច្ច ។​

ចំណែក​លោក សៅ​យ៉ានី​ត ស៊ុ​រិយៈ​គុណ ណៈ​អ​យុទ្ធិ​យ៉ា អភិបាលស្រុក​អារញ្ញ​ប្រាថេត និយាយថា​: បំណង​នៃ​សកម្មភាព​រួម​គ្នា​នេះ ក្នុង​បំណង​ពង្រឹង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មេត្រី​ភាព សាមគ្គីភាព លើ​ការលើកកម្ពស់​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់​រួម​តាម​បណ្តោយ​ព្រំដែន ច្រក​ព្រំដែន​ដើម្បី​ថែរក្សា​ការពារ​សុខុមាលភាព គុណ​តម្លៃ​ជីវិត​របស់​ពលរដ្ឋ​នៃ​ស្រុក ខេត្ត​និង​ប្រទេស​ទាំង​២ ក៏​ដូច​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។​

ភាគី​ទាំង​២ បរិស្ថាន អនាម័យ​គឺជា​បញ្ហា​ចម្បង​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ សោភ័ណភាព​ក្រុង ជាពិសេស​នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ ក៏​ជា​មុខមាត់ កិត្តិយស​ស្រុក ខេត្ត​និង​ប្រទេស​ទាំង​២ អោយបាន​ល្អ ស្អាត​ប្រសើរ​ឡើង​វិញ​កុំអោយ​ដូច​កន្លងមក​និង​ប​ច្ច​ប្បន្ន​។​

ព្រោះ​ដូចដែល​យើង​ឃើញ​ហើយ អូរជ្រៅ​ជា​អូរ​ព្រ​ដែន​នេះ ក៏ដូចជា​នៅ​ក្រោម​ស្ពាន​នៃ​ផ្លូវ​រថយន្ត​ឬ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ​និង​ស្ពាន​នៃ​ផ្លូវដែក​នៃ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​-​ខ្លង​លឹ រង​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ទាំង​សំណល់​រឹង សំណល់​រាវ​និង​សំណល់​ខ្យល់ពុល​ពី​ភាគី​ទាំង​២ ដូចជា​ផ្សារ​រោង​ក្លឿ សំណង់ផ្ទះ អគារ​.​និង​មនុស្ស​.​នៃ​ភាគី​ថៃ​និង ដូចជា ប្លុក​កា​ស៊ី​ណូ​នានា សំណង់ ផ្ទះ​និង​មនុស្ស​នៃ​ភាគី​ក​ម្ពជា​។​

ពោល​គឺ​បើ​លោក​អ្នក​បាន​ឆ្លងកាត់​ឆ្លង​នេះ លោកអ្នក​នឹង​បាន​ឃើញ​កាកសំណល់​សម្រាម ទឹក​កខ្វក់ ក្លិនស្អុយ ឆ្អេះ​ឆ្អាប គួរ​អោយ​ខ្ពើបរអើម​និង​ព្រួបារម្ភ​យ៉ាងខ្លាំង ហើយ​ក៏​គួរ​អោយ​ខ្មាសអៀន​ផងដែរ ។​

ហេតុដូច្នេះ ភាគី​ទាំង​២ បាន​អំពាវនាវ​និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជីវករ​និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​សូម​តាំងចិត្ត​និង​ចូលរួម​ពេញបន្ទុក​លើ​ការគ្រប់គ្រង វេច​ខ្ចប់​ទុកដាក់​សម្រាម​ក្នុង​ធុងសម្រាម​អោយបាន​ស្អាត​ជាប្រចៃ ដើម្បី​ងាយស្រួល​ក្រុមហ៊ុន​និង​អាជ្ញាធរ សមត្ថកិច្ច​ចុះ​ទៅ​ប្រមូល និង​កើប​ប្រមូល​យក​ចេញ​ទៅ​ទីលាន​ចាក់​សម្រាម ។​ហើយក៏ សូម​កុំ​បញ្ចេញ​ចោល​នូវ​កាក​សំណល់​រាវ​ដែល​កខ្វក់ ដែល​មិន​ឆ្លងកាត់​ការធ្វើ​ចម្រោះ​។​

ព្រោះថា អូរ​ព្រំដែន​នេះ ក៏​ជា​ផ្នែក​ខាងលើ​ជា​ប្រភព​បង្ហូរទឹក​ចូល​ស្ទឹង​សិរីសោភ័ណ​ដែល​ស្ថិត​ក្នុង​ខ្សែទឹក​ខាងក្រោម​។ ហេតុនេះ បើ​ទឹក​នេះ ហូរ​ទៅ​ផ្នែក​ខាងក្រោម វា​នឹង​បំពុល​ទឹក ហើយ​បង្ក​ប៉ះពាល់​សុខភាព អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់មឺុន​សែន​នាក់​ដែល​យកទឹក​ស្ទឹង​ទៅ​បរិភោគ​និង​ប្រើប្រាស ៕​ ​ដោយ ៖ បន្ទាយ​

spot_img
×